ខ្មែរប៉ុស្ដិ៍ Close

    U19 ​កម្ពុជា​ប៉ះ ​ក្រុម JFL ​របស់​ជប៉ុន នៅល្ងាចនេះ ទស្សនា​ដោយសេរី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 929
    U19 ​កម្ពុជា​ប៉ះ ​ក្រុម JFL ​របស់​ជប៉ុន នៅល្ងាចនេះ ទស្សនា​ដោយសេរីU19 ​កម្ពុជា​ប៉ះ ​ក្រុម JFL ​របស់​ជប៉ុន នៅល្ងាចនេះ ទស្សនា​ដោយសេរី

    ការ​ប្រកួត​មិត្តភាព​ដក​ស្រង់​បច្ចេកទេស ​រវាង​ក្រុម​សាលា​បាល់ទាត់​បាទី​ក្រោម​អាយុ​១៩​ឆ្នាំ ​នឹង​ក្រុម​ជម្រើស JFL ​ពី​លីគ​លំដាប់​ទី​៤ ​របស់​ជប៉ុន ​នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​នេះ​ហើយ វេលា​ម៉ោង​៥​ល្ងាច​ត​ទៅ។

    ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ វេលា​ម៉ោង​៥​ល្ងាច​ត​ទៅ ​ដោយ​មិន​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​លើ​កញ្ចប់​ទូរទស្សន៍​ណា​នោះ​ទេ។ ​ដោយ​ឡែក​អ្នក​គាំទ្រ​អាច​ចូល​ទស្សនា​បាន​ដោយ​សេរី ​មិន​មាន​ការ​លក់​សំបុត្រ​ឡើយ។ ​ក្រៅ​ពី​ប៉ះ​ជាមួយ​ក្រុម​យុវជន​បាទី​ហើយ ​ក្រុម JFL ​របស់​ជប៉ុន​នេះ ​នឹង​ត្រូវ​ទៅ​តតាំង​ជាមួយ​ក្រុម​បឹង​កេត ​របស់​កម្ពុជា​១​ប្រកួត​ទៀត ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​ខាង​មុខ​នេះ។

    ក្រុម JFL ​មក​ប្រកួត​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​អបអរ​ខួប​២០​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុម JFL ​នៅ​ប្រទេស​ជប៉ុន។ មួយ​វិញ​ទៀត ពួកគេ​ក៏​បាន​មើល​ឃើញ​ពី​ការ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ផង​ដែរ ទើប​សម្រេច​មក​ដក​ស្រង់​បទ​ពិសោធ​នៅ​ទី​នេះ៕

     

    ប្រភាព៖ Sabay