ខ្មែរប៉ុស្ដិ៍ Close

រង់ចាំទស្សនាទាំងអស់គ្នា U15កម្ពុជា​ ប៉ះ​ U15 ហ្វីលីពីន​ ម៉ោង​៣:៣០​នាទី​រសៀល​នេះ​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 40
រង់ចាំទស្សនាទាំងអស់គ្នា U15កម្ពុជា​ ប៉ះ​ U15 ហ្វីលីពីន​ ម៉ោង​៣:៣០​នាទី​រសៀល​នេះ​ រង់ចាំទស្សនាទាំងអស់គ្នា U15កម្ពុជា​ ប៉ះ​ U15 ហ្វីលីពីន​ ម៉ោង​៣:៣០​នាទី​រសៀល​នេះ​

ក្រោយ​ចាញ់​ក្រុម​ U15 វៀតណាម​ដោយ​លទ្ធផល​ប្រផុតប្រផើយ​បំផុត​ ក្រុម​ U15 ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ប៉ះ​ U15 ហ្វីលីព​ក្នុង​ការ​ប្រកួត​​លើក​ទី​២​វគ្គ​សន្សំ​ពិន្ទុ​ពូល​ A នៃ​ពាន​រង្វាន់​យុវជន​អាស៊ាន​អាយុ​ក្រោម​១៥​ឆ្នាំ។

Image may contain: one or more people, sky and outdoorក្រុម U15 កម្ពុជា ពី សហព័ន្ធ​បាល់ទាត់​កម្ពុជា

Image may contain: 1 person, standing, playing a sport and outdoor

ការ​ប្រកួត​​បើក​​ឆាក​លើក​ទី​១​របស់​យុវជន​កម្ពុជា​បាន​ចាញ់​យុវជន​វៀតណាម​ ១-០ ដែល​​គ្រាប់​បាល់​ជ័យជម្នះ​របស់​​វៀតណាម​រក​បាន​តាម​រយៈ​ការ​ស៊ុត​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​ទី​៣៦​ដោយ​កីឡាករ​ Trung។ ចំណែក​ការ​ប្រកួត​ទី​១​របស់​​យុវជន​ហ្វីលីពីន​ទទួល​រង​បរាជ័យ​ធ្ងន់ធ្ងរ​ជាង​​គេ​​ដោយ​ត្រូវ​បាន​យុវជន​​ឥណ្ឌូណេស៊ី​លត់​រហូត​ដល់​៨​-០។ នៅ​ពូល​ជា​មួយ​គ្នា​នេះ​ដែរ​ យុវជន​មីយ៉ាន់ម៉ា​បាន​យក​ឈ្នះ​​យុវជន​ទីម័រ​ខាង​កើត​ដោយ​លទ្ធផល​ ៣-២ តាម​រយៈ​ការ​ប្រកួត​​លើក​ទី​១​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ប្រកួត​លើក​ទី​២​នេះ​ ក្រុម​យុវជន​កម្ពុជា​មាន​​ភាគ​រយ​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​យុវជន​ហ្វីលីពីន។ ​ថ្ងៃ​នេះ​ដែរ​ យុវជន​ទីម័រ​ខាង​កើត​ជួប​​យុវជន​វៀតណាម ហើយ​យុវជន​មីយ៉ាន់ម៉ា​​ប៉ះ​ក្រុម​​យុវជន​ខ្លាំង​ឥណ្ឌូណេស៊ី។

Image may contain: 1 person, outdoor

កម្មវិធី​ប្រកួត​ថ្ងៃ​នេះ​

  • វៀតណាម vs ទីម័រ​ខាង​កើត ម៉ោង​៣:៣០​នាទី​រសៀល​​
  • កម្ពុជា vs ហ្វីលីពីន ម៉ោង​ ៣:៣០​នាទី​រសៀល​​
  • មីយ៉ាន់ម៉ា​ vs ឥណ្ឌូណេស៊ី ម៉ោង​៧​យប់

តារាង​ពិន្ទុ​ពូល​ A

  • ឥណ្ឌូណេស៊ី មាន​៣​ពិន្ទុ​
  • មីយ៉ាន់ម៉ា មាន​៣​ពិន្ទុ​
  • វៀតណាម​ មាន​៣​ពិន្ទុ​
  • ទីម័រខាងកើត​ មាន​សូន្យ​ពិន្ទុ
  • កម្ពុជា មាន​សូន្យ​ពិន្ទុ
  • ហ្វីលីពីន មាន​សូន្យ​ពិន្ទុ​​​​

ប្រភព៖ Sabay