ខ្មែរប៉ុស្ដិ៍ Close

FIFA បង្ហាញឈ្មោះកីឡាករទាំង១០ ដែលត្រូវយកម្នាក់ដើម្បីឈ្នះបានពានកីឡាករល្អជាងគេលើលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 475
FIFA បង្ហាញឈ្មោះកីឡាករទាំង១០ ដែលត្រូវយកម្នាក់ដើម្បីឈ្នះបានពានកីឡាករល្អជាងគេលើលោក FIFA បង្ហាញឈ្មោះកីឡាករទាំង១០ ដែលត្រូវយកម្នាក់ដើម្បីឈ្នះបានពានកីឡាករល្អជាងគេលើលោក

បញ្ជី​ឈ្មោះ​កីឡាករ​១០​រូប​ប្រជែង​ពាន​កីឡាករ​ល្អ​ផ្ដាច់​គេ​លើ​លោក​ផ្នែក​បុរស​របស់​ FIFA (FIFA’s The Best award) បាន​ប្រកាស​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។​​

កីឡាករ​ទាំង​១០​នាក់​នោះ​មាន​ដូចជា

១​) Cristiano Ronaldo
២) Kevin de Bruyne
៣​)​ Antoine Griezmann
៤) Eden Hazard
៥) Harry Kane
៦) Kylian Mbappe
៧) Lionel Messi
៨) Luka Modric
៩) Mohamed Salah
១០) Raphael Varane

កីឡាករ​ទាំង​១០​នាក់​នេះ​មក​​​ពី​ក្របខ័ណ្ឌ​កំពូល​៤គឺ​ អង់គ្លេស​ អេស្ប៉ាញ អ៉ីតាលី​​ និង​បារាំង។​

ចាប់​អារម្មណ៍​បេក្ខភាព​ទាំង​១០​រូប​ចុង​ក្រោយ​លើក​នេះ​គ្មាន​ Neymar ទេ​ដោយ​សារ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ចំណាយ​ពេល​ភាគ​ច្រើន​សម្រាក​ព្យាបាល​របួស​កាល​ពី​រដូវ​កាល​មុន​ ហើយ​ជាមួយ​ជម្រើស​ជាតិ​ទៀត​សោត​ក៏​ Neymar មិន​អាច​ជួយ​ប្រេស៊ីល​ឆ្លង​ផុត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ World Cup ដែរ។​ ​

Image result for fifa the best player award 2018

Ronaldo ដែល​ឈ្នះ​​ FIFA’s The Best award ២​ដង​ជាមួយ​ Real នៅ​ឆ្នាំ​២០១៦ និង​២០១៧​ អាច​ឈ្នះ​ជា​លើក​ទី​៣​ក្នុង​នាម​ជា​កីឡាករ​ Juventus ក្រោយ​លើក​ពាន​ Champions League កាល​ពី​រដូវ​កាល​មុន​។​ Messi ម្ចាស់​ស្បែក​ជើង​មាស​នៅ​លីគ​អេស្ប៉ាញ​ ក៏​មិន​អាច​មើល​រំលង​បាន​ ខណៈ​ Griezmann ជា​ជយលាភី​ World Cup និង​ Europa League ជាមួយ​បារាំង​ និង​ Atletico ក៏​អាច​ឈ្នះ​វា​ដូចគ្នា។​

Mbappe, Salah, Kane, Varane និង​ Hazard មាន​ឈ្មោះ​ក្នុង​បញ្ជី​១០​នាក់​ចុង​ក្រោយ​លើក​ដំបូង​ក្នុង​អាជីព​ តែ​ហាក់​ចាញ់​ប្រៀប​កីឡាករ​មួយ​ចំនួន​ខាង​លើ​សម្រាប់​ការ​ប្រជែង FIFA’s The Best award៕ ​