ខ្មែរប៉ុស្ដិ៍ Close

សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា​ បិទវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិជានិស្សិតនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 49
សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា​ បិទវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិជានិស្សិតនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេស សហព័ន្ធនិស្សិត បញ្ញាវ័ន្ត ប្រជាធិបតេយ្យកម្ពុជា​ បិទវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិជានិស្សិតនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាទូទាំងប្រទេស

រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ​ សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានរៀបចំបិទវគ្គបណ្តុះបណ្តាលដល់អ្នកសង្កេតការណ៍ជាតិដែលជានិស្សិតនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសទូទាំងប្រទេស ក្រោមអធិបតីភាព លោក ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា និងលោក សាត់ សុវណ្ណ អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងអប់រំអ្នកបោះឆ្នោត គ.ជ.ប.។

អ្នកសង្កេតការណ៍ជាតិដែលមានត្រូវបណ្តុះបណ្តាលនាពេលនេះ គឺដើម្បីចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ កែវភ្នែកយុត្តិធម៌ ដែលនឹងចូលរួមសង្កេតការណ៍នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា។

លោក សាខុន ប៉ូរិន អ្នកសម្របសម្រួលការងារសង្កេតការណ៍ជាតិ របស់សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានសរុបលទ្ធផលសំខាន់ដែលបានបណ្តុះបណ្តាលអស់រយៈពេលមួយថ្ងៃជូនគណៈអធិបតីអំពីនីតិវិធី នៃដំណើរការបោះឆ្នោត ស្គាល់ពីការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត ពិសេសគឺតួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍បោះឆ្នោតជាតិដែលត្រូវអនុវត្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ក្រោយពីបានស្តាប់របាយការណ៍សង្ខេបរួចមក លោក ចាន់ សុវុឌ្ឍ ប្រធានសហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្អូនៗដែលបានក្លាយខ្លួនទៅជាអ្នកសង្កេតការណ៍ទាំងអស់ ឱ្យខំយកចិត្តទុកដាក់ក្នុងការសង្កេតការណ៍ដោយយកចំណេះដឹងក្នុងថ្ងៃនេះ យកទៅអនុវត្តនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប្រកបដោយអព្យាក្រិត្យ យុត្តិធម៌ ក្នុងន័យការពារសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ លោកបានបន្ថែមទៀតថា ក្នុងនាមយើងជាអ្នកសង្កេតការណ៍ក៏ត្រូវសង្កេតឱ្យបានច្បាស់លាស់ ពិសេសគឺត្រូវទៅបោះឆ្នោតឱ្យបានគ្រប់គ្នាផងដែរ៕

អត្ថបទទាក់ទង