ខ្មែរប៉ុស្ដិ៍ Close

រូបថតប្រចាំសប្តាហ៍៖ កំពង់ភ្លុក ជាគោលដៅទេសចរណ៍អេកូធម្មជាតិ នៅព្រៃលិចទឹកកណ្តាលបឹងទន្លេសាប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 49
រូបថតប្រចាំសប្តាហ៍៖ កំពង់ភ្លុក ជាគោលដៅទេសចរណ៍អេកូធម្មជាតិ នៅព្រៃលិចទឹកកណ្តាលបឹងទន្លេសាប រូបថតប្រចាំសប្តាហ៍៖ កំពង់ភ្លុក ជាគោលដៅទេសចរណ៍អេកូធម្មជាតិ នៅព្រៃលិចទឹកកណ្តាលបឹងទន្លេសាប

កំពង់ភ្លុកគឺជារមណីយដ្ឋានទេសចរណ៍អេកូធម្មជាតិដ៏ទាក់ទាញមួយកន្លែងនៅបឹងទន្លេសាប ដែលបានបង្កើតឡើងនៅដើមឆ្នាំ២០០៧។ ចាប់តាំងពីពេលចាប់ផ្ដើមរហូតមកដល់ពេលនេះ​ វាបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយនៅក្នុងខេត្តសៀមរាប ដែលនៅទីនោះ ភ្ញៀវទេសចរអាចគយគន់សម្រស់ពិតនៃធម្មជាតិ និងស្វែងយល់ពីជីវភាពរស់នៅ និងប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋមូលដ្ឋាន។ ស្ថិតនៅក្នុងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ចំងាយប្រមាណ ១៦ គម ប៉ែកអគ្នេយ៍ ពី​ក្រុងសៀមរាប កំពង់ភ្លុកជាអតីតសហគមន៍ក្រីក្រមួយ ប៉ុន្ដែបច្ចុប្បន្ន ប្រជាជនមានជីវភាពធូរធារ ដោយពួកគាត់រស់នៅពឹងពាក់លើវិស័យទេសចរណ៍ ​ និងភោគផលទន្លេ។

 

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទទាក់ទង