ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពតជំរុញឱ្យពន្លឿនចំពោះដំណើរការសុំវិនិយោគ ភ្នំកំពង់ត្រាច ជារមណីយដ្ឋានទេសចរណ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 68
អភិបាលខេត្តកំពតជំរុញឱ្យពន្លឿនចំពោះដំណើរការសុំវិនិយោគ ភ្នំកំពង់ត្រាច ជារមណីយដ្ឋានទេសចរណ៍ អភិបាលខេត្តកំពតជំរុញឱ្យពន្លឿនចំពោះដំណើរការសុំវិនិយោគ ភ្នំកំពង់ត្រាច ជារមណីយដ្ឋានទេសចរណ៍

អភិបាលខេត្តកំពតជំរុញឲ្យអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធនានាពន្លឿនសំណើសុំអភិវឌ្ឍរបស់វិនិយោគិន ឱ្យដំណើរការឆាប់រហ័ស នូវភ្នំកំពង់ត្រាច នៅឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ឲ្យក្លាយជារមណីយដ្ឋានល្អប្រណីត និងមានភាពសែនមនោរម្យបំផុត។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីគម្រោងអភិវឌ្ឍរមណីយដ្ឋាន ភ្នំកំពង់ត្រាច រវាងភាគីក្រុមហ៊ុន និងមន្ត្រីជំនាញពាក់ព័ន្ធនានា ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ការអភិវឌ្ឍរមណីយដ្ឋានភ្នំកំពង់ត្រាចគឺជាចំណែកមួយជួយកាត់បន្ថយ ភាពក្រីក្រតាមរយៈការកៀរគរទេចរឱ្យចាប់អារម្មណ៍មកកម្សាន្តកាន់តែច្រើនឡើង។ កំណើននៃលំហូរភ្ញៀវដែលកើតមកពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអាជ្ញាធរ ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់នឹងបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋានតាមរយៈការលក់ដូរផលិតផលនានានៅទីតាំងផ្ទាល់តែម្តង។ ឯកឧត្តមបន្តថា រដ្ឋបាលខេត្ត មានចង់បាន និង យកចិត្តទុកដាក់ជំរុញយ៉ាងណាឱ្យការស្នើសុំវិនិយោគភ្នំកំពង់ត្រាចជារមណីយដ្ឋានទេសចរណ៍លេចចេញរូបរាងឡើង។ ដោយឡែក រដ្ឋបាលខេត្តក៏ចាំបាច់ត្រូវតែស្នើសុំទៅក្រសួងរ៉ែ និងថាមពល ព្រមទាំងក្រសួងបរិស្ថានដោយ ត្រង់តែម្តង ដើម្បីធ្វើកិច្ចការងារឱ្យជ្រះស្រឡះ ព្រោះគម្រោងមួយនេះបានអូសបន្លាយអស់រយៈពេលជាង៧ឆ្នាំមកហើយ។

ឯកឧត្តម អះអាងថា កន្លែងណាប៉ះ កន្លែង ណាយ៉ាងម៉េច ត្រូវតែសម្របសម្រួលឱ្យដើរស្របគ្នា។ រដ្ឋបាលខេត្តពុំមានមហិច្ឆតាណាធ្វើមួយបំផ្លាញមួយទេ។ ឯក ឧត្តម ជាវ តាយ ក៏បាន ជំរុញផងដែរឲ្យ មន្ត្រីអាជ្ញាធរឃុំ ស្រុក និងមន្ទីរពាក់ព័ន្ធទាំងឡាយ ត្រូវចុះមើលទីតាំងឱ្យបានច្បាស់លាស់ដើម្បីប្រាកដថា ការវិនិយោគនេះពិតជាមិនមានករណីរំលោភបំពានយកដីពីបងប្អូនប្រជាពលរដ្ឋនោះ។

សូមបញ្ជាក់ថា តំបន់ភ្នំបាក់ ឬភ្នំកំពង់ត្រាច មានទីតាំងស្ថិតក្នុងភូមិសាស្ត្រឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានក្រុមហ៊ុនសាមមិថប អ៊ិនថឺណេសិនណល (Summitop International Co..Ltd) របស់លោកស្រី ប្លុង សុផាន់ឌី សុំវិនិយោគដោយអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ លើទំហំផ្ទៃដី៥០ហិកតា៕

 

 

អត្ថបទទាក់ទង