ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទក្រវ៉ាន់

ដោយ៖ ទី និរន្ដ
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 420
ប្រាសាទក្រវ៉ាន់ ប្រាសាទក្រវ៉ាន់

ប្រាសាទក្រវ៉ាន់មានទីតាំង ស្ថិតនៅខាងកើត ប្រាសាទអង្គរវត្ត និងខាងត្បូងប្រាសាទបន្ទាយក្តី ត្រូវបានកសាងនៅឆ្នាំ ៩២១ ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ឧទ្ទិសដល់ព្រះវិស្ណុ (ព្រះនារាយណ៍) ក្នុងព្រហ្មញ្ញសាសនា ដោយមានតួរប៉មប្រាំ បែរមុខទៅទិសខាងកើត និងមានចម្លាក់នៅលើឥដ្ឋមានលក្ខណៈល្អឥតខ្ទោះ ដែលរហូតមកដល់ពេលនេះ ចម្លាក់​ឥដ្ឋ​ទាំងនោះ​មានអាយុកាល​ជាង​១០០០ឆ្នាំមកហើយ ប៉ុន្តែវានៅតែរំលេចនៅរូបភាព និងក្បូរក្បាច់ចម្លាក់ច្បាស់ៗ និងគួរឲ្យចង់គយគន់ដដែរ។

បើតាមការបញ្ជាក់របស់លោកស្រី កែវ ចន្ទបូរណ៍ បានឲ្យដឹងថា សៀវភៅបរទេសភាគច្រើន ដែលស្តាប់ពុំច្បាស់នូវ សម្ដីនៃអ្នកស្រុកដើមនិយាយ ទៅជាសរសេរថា ក្រវាញ តែតាមការពិតប្រជាជន ហៅប្រាសាទនេះថា ក្រវាន់ (អានថា ក្រវ៉ាន់) ព្រោះប្រជាជនយល់ថាក្រវាន់នេះ ជាឈ្មោះដើមឈើ ដែលសម្បូរដុះ នៅម្ដុំនោះ គឺជាឈើមួយប្រភេទមានផ្កាក្រអូបឈ្ងុយ ស្រដៀងនឹងក្លិនចេកនួនទុំ។

ប្រាសាទក្រវ៉ាន់ ត្រូវបានកាប់ឆ្ការ និងធ្វើកំណាយ ដោយបារាំង ដើម្បីជួសជុលនៅអំឡុងឆ្នាំ១៩៦០។

ប្រាសាទក្រវ៉ាន់ ត្រូវបានកាប់ឆ្ការ និងធ្វើកំណាយ ដោយបារាំង ដើម្បីជួសជុលនៅអំឡុងឆ្នាំ១៩៦០