ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា និងឥណ្ឌាត្រៀមរៀបចំ MOU ពាក់ព័ន្ធនឹងកិច្ចការសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 139
កម្ពុជា និងឥណ្ឌាត្រៀមរៀបចំ MOU ពាក់ព័ន្ធនឹងកិច្ចការសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី កម្ពុជា និងឥណ្ឌាត្រៀមរៀបចំ MOU ពាក់ព័ន្ធនឹងកិច្ចការសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសារៈមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដោយមានការអញ្ជើញចូលរួមដោយ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសហប្រធានកិច្ចប្រជុំ ព្រមទាំងការអញ្ជើញចូលរួម ឯកអគ្គរដ្ឋទូតសហព័ន្ធមីយ៉ាន់ម៉ា តំណាងស្ថានទូតថៃ ឡាវ និងវៀតណាម ព្រមទាំង ថ្នាក់ដឹកនាំ និងមន្រី្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាច្រើនរូប។

កិច្ចប្រជុំនេះបានពិភាក្សានិងសម្រេចលទ្ធផលសំខាន់ៗមួយចំនួនដូចជា៖
១. កំណត់ឲ្យភាគីកម្ពុជានិងឥណ្ឌារៀបចំសេចក្តីព្រាងMOU ហើយភាគីទាំងអស់នឹងពិនិត្យ សម្រេចនាពេលក្រោយ
២. ធ្វើឱ្យកាន់តែប្រសើរឡើងនូវសាមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាពិសេសពិនិត្យលទ្ធភាពបន្ថែមសមុច័្ចយថ្មីៗនៃបណ្តាប្រទេសនីមួយៗដើម្បីតាំងបង្ហាញ
៣. ពិនិត្យលទ្ធភាពផ្តល់នូវប្រភពថវិកាដើម្បីធានាបាននូវនិរន្តរភាពនៃដំណើការទូទៅរបស់សារមន្ទីរ
៤. ជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឲ្យកាន់តែសកម្មក្នុងការរៀបចំតាំងបង្ហាញ ពិព័ណ៌អចិន្ត្រៃយ៍ ឬមិនអចិន្រ្តៃយ៍នៃវប្បធម៌របស់ខ្លួន
៥. បង្កើនការផ្សព្វផ្សាយអំពីសារៈមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ឱ្យបានទូលំទូលាយ ធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរចូលទស្សនា និងជំរុញឱ្យមានការចូលរួមរបស់បណ្តាប្រទេសនីមួយៗឱ្យសកម្មថែមទៀត
៦. ផ្តល់នូវអ្នកជំនាញខាងផ្នែកសារមន្ទីរមកធ្វើការបណ្តុះបណ្តាលមន្ត្រី បុគ្គលិកកំពុងបំពេញភារកិច្ចនៅសារមន្ទីរផ្ទាល់
ក្រៅពីនេះទៀត អង្គប្រជុំបានជំរុញឲ្យគ្រប់ភាគីបន្តទំនាក់ទំនងសហប្រតិបត្តិការឲ្យកាន់តែរលូននិងមានប្រសិទ្ធភាពខ្ពស់សំដៅការបង្កើននូវបរិយាកាសសហការជិតស្និតរវាងគ្រប់ភាគីពាក់ព័ន្ធ៕


អត្ថបទទាក់ទង