១១ ថ្ងៃទៀតការបោះឆ្នោត នីតិកាលទី៦ នឹងចូលមកដល់! តើបងប្អូនបានត្រៀមនូវចំនុចអស់ទាំងនេះហើយឬនៅ?
គិតមកដល់ត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល១១ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឲ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន?
ដើម្បីចូលរួមជំរុញឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែមានភាពរលូន សូមពិនិត្យសំណួរចម្លើយចំនួន៧ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីជួយបង្កើនដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតនេះ។