ខ្មែរប៉ុស្ដិ៍ Close

Ganzberg លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក! នាំកំពូលអ្នកប្រយុទ្ធកម្ពុជា ៣ រូប ទៅអង្រួនសង្វៀន Knock Out ដ៏ល្បីរបស់ជប៉ុន

ដោយ៖សូ សែនឬទ្ធា | ម្សិលមិញ ម៉ោង 16:15 pm GANZBERG 180
Ganzberg លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក! នាំកំពូលអ្នកប្រយុទ្ធកម្ពុជា ៣ រូប ទៅអង្រួនសង្វៀន Knock Out ដ៏ល្បីរបស់ជប៉ុន Ganzberg លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក! នាំកំពូលអ្នកប្រយុទ្ធកម្ពុជា ៣ រូប ទៅអង្រួនសង្វៀន Knock Out ដ៏ល្បីរបស់ជប៉ុន

ភ្នំពេញ៖ Ganzberg បន្តបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីជួយជំរុញវិស័យគុនខ្មែរឱ្យកាន់តែល្បីសុះសាយលើឆាកអន្តរជាតិ! លើកនេះ អ្នកគាំទ្រមិនអាចអង្គុយស្ងៀមបានឡើយ ដោយកត់ថ្ងៃប្រកួតទុកឱ្យហើយ ព្រោះ Ganzberg បាននាំយកកំពូលអ្នកប្រយុទ្ធកម្ពុជា ៣ រូប ទៅប្រកួតលើសង្វៀន Knock Out ដ៏មានប្រជាប្រិយភាព នៅប្រទេសជប៉ុន។

នេះជាជំនួបដ៏តានតឹង និងរំភើបបំផុត ដោយអ្នកប្រយុទ្ធក្បាច់គុនកម្ពុជាយើង នឹងត្រូវជួបសុទ្ធតែកីឡាករលំដាប់ៗរបស់ម្ចាស់ផ្ទះជប៉ុន លើសង្វៀនប្រកួតលក្ខណៈ Kick Boxing នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ។

សមាសភាពគូប្រកួតផ្លូវការ៖

អេ អាំម៉ារីនភូថង (អ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេង) ត្រូវជួបតតាំងជាមួយអ្នកចម្បាំងជប៉ុន ធីម៉ា ហ៉ីការុ

ម៉ឺន មេឃា ត្រូវតតាំងជាមួយកីឡាករសាច់ស្វិតជប៉ុន រីគីតូ

– គោរមៈ ចាន់រាជ (អ្នកលេងក្បាច់គុនគោរមះ) ត្រូវប្រកួតជាមួយកីឡាករជប៉ុន លីអូណា ភេតៈ

កុំភ្លេចរង់ចាំទស្សនា និងផ្តល់ជាកម្លាំងចិត្តជូនដល់កីឡាករគុនខ្មែរយើង ក្នុងព្រឹត្តិការណ៍ប្រកួតដ៏ស្វិតស្វាញនេះ និងត្រលប់មកមាតុប្រទេសវិញប្រកបដោយជ័យជម្នះ