ខ្មែរប៉ុស្ដិ៍ Close

AOT បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពនៅច្រកអូរស្មាច់ តំបន់រោងកម្មករសំណង់ និងជាតំបន់ប្រជាជនស៊ីវិលស្លូតត្រង់សុទ្ធសាធដែលរងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16

ដោយ៖សូ សែនឬទ្ធា | 1 ម៉ោងមុន ព័ត៌មានទូទៅ 43
AOT បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពនៅច្រកអូរស្មាច់ តំបន់រោងកម្មករសំណង់ និងជាតំបន់ប្រជាជនស៊ីវិលស្លូតត្រង់សុទ្ធសាធដែលរងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 AOT បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពនៅច្រកអូរស្មាច់ តំបន់រោងកម្មករសំណង់ និងជាតំបន់ប្រជាជនស៊ីវិលស្លូតត្រង់សុទ្ធសាធដែលរងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន និងធ្វើផ្លូវលើទឹកដីកម្ពុជា និងការកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅច្រកអូរស្មាច់ ជាតំបន់រោងកម្មករសំណង់ ដែលស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលធ្វើប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលចូលលំនៅដ្ឋានពួកគេវិញបាននៅឡើយ។

សូមគូសបញ្ជាក់ផងដែរថា ទីតាំងខាងលើគឺជាតំបន់ប្រជាជនស៊ីវិលស្លូតត្រង់សុទ្ធសាធហើយត្រូវបានរងការវាយប្រហារពីសំណាក់កងកម្លាំងយោធាថៃ កាលពីខែធ្នូ ឆ្នាំ២០២៥ ដោយការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 ការបាញ់គ្រាប់ផ្លោងគ្រប់ធុនជាច្រើនគ្រាប់បណ្តាលឱ្យលំនៅឋាន ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរងការបំផ្លិចបំផ្លាញ និងខូចខាតយ៉ាងដំណំ។

ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាពនិងកិត្តិយស។

The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the general public, as well as members of the national and international media outlets, as follows:

On Thursday, August 27, 2026, at 10:30 a.m., the Cambodian Liaison Group (CLG) coordinated a field visit for the ASEAN Observer Team in Cambodia (AOT-KH), led by the Head of Mission (AOT-KH HOM) from the Republic of the Philippines, to observe, verify, and report on the situation along the Cambodia–Thailand border. The team also inspected the deployment of shipping containers, installation of barbed wire, excavation of trenches, construction of bunkers and roads on Cambodian territory, as well as the illegal occupation by the Thai military at the O’Smach International Point of Entry, particularly in the area of the construction workers’ camp located in O’Smach Village, O’Smach district, Samraong Municipality, Oddar Meanchey Province. These actions have prevented many Cambodian families from returning home.

It should also be emphasized that the abovementioned location is an area inhabited entirely by innocent civilians. In December 2025, Thai military forces attacked the area with F-16 airstrikes and numerous artillery shells of various types, causing extensive destruction and severe damage to civilian homes, property, and infrastructure.

The ASEAN Observer Team’s (AOT) observation, verification, and reporting at the abovementioned location underscore the absolute necessity for the Cambodia–Thailand Joint Boundary Commission (JBC) to commence border survey and demarcation work as soon as possible. This is in accordance with the existing agreements, particularly Point Four of the Joint Statement of the 3rd Special Meeting of the Cambodia–Thailand General Border Committee (GBC), dated December 27, 2025, to ensure that innocent Cambodian civilians can safely, peacefully, and with dignity return to their homes without any obstruction.

The public, as well as members of the national and international media, are hereby informed accordingly.

Thursday, August 27, 2026

អត្ថបទទាក់ទង