GANZBERG RUN FOR UNITY 2026
រត់ដើម្បីក្តីស្រឡាញ់ • រត់ដើម្បីទេសចរណ៍ • រត់ដើម្បីសប្បុរសធម៌
បានត្រឡប់មកវិញហើយ! លើកនេះ ធំជាងមុន! អស្ចារ្យជាងមុន! និងមានអត្ថន័យជាងមុន!
ជាមួយកិច្ចសហការយ៉ាងរឹងមាំរវាង GANZBERG, រដ្ឋបាលខេត្តកំពង់ស្ពឺ, សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)
សហព័ន្ធកីឡាអត្តពលកម្មខ្មែរ, មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ និងក្រុមការងារស្ម័គ្រចិត្តជាច្រើនរូប
កម្មវិធី GANZBERG Run for Unity 2026 នឹងប្រារព្ធឡើងនៅ ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ
នៅខេត្តកំពង់ស្ពឺ។ នេះមិនមែនគ្រាន់តែជាការរត់ប្រណាំងនោះទេ… នេះគឺជាចលនារបស់ប្រជាជនខ្មែរ ដែលមកជួបជុំគ្នាដើម្បីបង្ហាញពី សាមគ្គីភាព ក្តីស្រឡាញ់ និងបេះដូងសប្បុរសធម៌។ មួយជំហានរត់របស់អ្នក មានន័យលើសពីការឈានទៅមុខ។
វាជាជំហានដើម្បី៖ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តកំពង់ស្ពឺ បង្ហាញពីការរួបរួមសាមគ្គីរបស់ “ខ្មែរតែមួយ”
ចូលរួមជួយសហគមន៍ និងគាំទ្រសកម្មភាពសប្បុរសធម៌ បង្កើតអនុស្សាវរីយ៍ដ៏អស្ចារ្យជាមួយអ្នករត់រាប់ពាន់នាក់
ការចុះឈ្មោះរបស់អ្នក មិនត្រឹមតែធ្វើឱ្យអ្នកក្លាយជាអ្នករត់ប៉ុណ្ណោះទេ… ប៉ុន្តែធ្វើឱ្យអ្នកក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរសង្គម និងជាវីរបុរសដែលកំពុងចែករំលែកក្តីស្រឡាញ់ទៅកាន់អ្នកដទៃ។
កុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅ!
ចូលរួមរត់… ចូលរួមបរិច្ចាគ… និងចូលរួមសរសេរប្រវត្តិសាស្ត្រថ្មីជាមួយយើង។
GANZBERG RUN FOR UNITY 2026
រត់មួយជំហាន ដើម្បីសេចក្តីស្រឡាញ់
រត់មួយជំហាន ដើម្បីទេសចរណ៍
រត់មួយជំហាន ដើម្បីសប្បុរសធម៌
រត់ជាមួយគ្នា • រួបរួមជាមួយគ្នា • ផ្លាស់ប្តូរជាមួយគ្នា




