ខ្មែរប៉ុស្ដិ៍ Close

    លោកជំទាវ ម៉ែន សំអន អញ្ជើញចុះត្រួតពិនិត្យទីតាំងដែល ត្រូវប្រារព្ធពិធីបួងសួងនៅថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០១៧

    ដោយ៖ សន បទុម ​​ | ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1417
    លោកជំទាវ ម៉ែន សំអន អញ្ជើញចុះត្រួតពិនិត្យទីតាំងដែល ត្រូវប្រារព្ធពិធីបួងសួងនៅថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០១៧លោកជំទាវ ម៉ែន សំអន អញ្ជើញចុះត្រួតពិនិត្យទីតាំងដែល ត្រូវប្រារព្ធពិធីបួងសួងនៅថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០១៧

    លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានអនុគណៈកម្មការខ្លឹមសារ កម្មវិធីទស្សនីយភាព និងពិធីក្រុងពាលី នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងដែល ត្រូវប្រារព្ធពិធីបួងសួងចម្រើនសេចក្តីសុខនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០១៧ នាពេលខាងមុខ ។

    ឆ្លៀតក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យទីតាំងដោយផ្ទាល់នោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមតំណាងខាងអាជ្ញាធរអប្សារា ឯកឧត្តមតំណាងឲ្យគណៈកម្មការបុណ្យជាតិ លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប លោកប្រធានមន្ទីរនគររូបនីយកម្ម និងសំណង់ខេត្តសៀមរាប រួមជាមួយសមត្ថកិច្ចពាក់ព័ន្ធជុំវិញខេត្តសៀមរាប បានរួមដំណើរជាមួយលោកជំទាវឧបនាយករដ្ឋមន្រ្តី ចុះពិនិត្យទីតាំងដោយផ្ទាល់នៅមុខបរិវេណប្រាសាទអង្គរវត្ត និងបានពិភាក្សាគ្នាអំពីការរៀបចំវេទិការ ទីតាំងសូត្រមន្ត ទីតាំងក្រុងពាលី និងទីតាំសម្រាប់រៀបចំពិធីរាប់បាត្រជាដើម។ល។

    លោកជំទាវក៏សូមគោរព និមន្ត យាង និងអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ចូលរួមក្នុងបុណ្យនេះឲ្យ បានច្រើកុះករ ដើម្បីអានុមោទនាយកកុសលផលបុណ្យរៀងៗខ្លួន៕

     

     

    អត្ថបទទាក់ទង