ខ្មែរប៉ុស្ដិ៍ Close

តើកិច្ចព្រមព្រៀងក្រុងប៉ារីស អាចស្វែងរកសន្តិភាពឱ្យកម្ពុជាបានដែរឬទេ?

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 250
តើកិច្ចព្រមព្រៀងក្រុងប៉ារីស អាចស្វែងរកសន្តិភាពឱ្យកម្ពុជាបានដែរឬទេ? តើកិច្ចព្រមព្រៀងក្រុងប៉ារីស អាចស្វែងរកសន្តិភាពឱ្យកម្ពុជាបានដែរឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃទី២៣ តុលា ១៩៩១ គឺជាថ្ងៃដែលថ្នាក់ដឹកនាំកម្ពុជាយើង បានឈានដល់ការចុះកិច្ចព្រមព្រៀងមួយដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែនៅតែមិនអាចទទួលបានសន្តិភាពពេញលេញនោះទេ ដោយសារនៅតែមានការវាយប្រយុទ្ធគ្នាបង្កអសន្តិសុខសង្គមដដែល។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ៊ុនតាក់ ចំណាយលុយរាប់ពាន់លានដុល្លារ ប៉ុន្តែនៅតែមិនអាចស្វែងរកសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជាបានដដែល គឺទើបតែចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ទើបប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញមក ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ កំពុងតែទទួលបានផ្លែផ្កាពីសុខសន្តិភាពនេះ និងសម្រាប់ខ្មែរគ្រប់ជំនាន់តទៅមុខទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងប្រឆាំងចំពោះអ្នកដែលចង់បំផ្លាញសន្តិភាពរបស់យើង៕

អត្ថបទទាក់ទង