ខ្មែរប៉ុស្ដិ៍ Close

តើកម្ពុជាបានឆ្លងកាត់ទុក្ខលំបាកអ្វីខ្លះកាលពីអតីតកាល?

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 326
តើកម្ពុជាបានឆ្លងកាត់ទុក្ខលំបាកអ្វីខ្លះកាលពីអតីតកាល? តើកម្ពុជាបានឆ្លងកាត់ទុក្ខលំបាកអ្វីខ្លះកាលពីអតីតកាល?

នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេធិបតី នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាយើងបានឆ្លងកាត់នូវសង្រ្គាមហែកហួរ និងធ្លាប់ជាវាលពិឃាតក្នុងអំឡុងទស្សវត្សទរ៍ទី៧០ ជាតំបន់អសន្តិសុខ និងជាចំការមីនដែលគ្រប់គ្នាភ័យខ្លាច ប៉ុន្តែបច្ចុប្បន្នប្រទេសយើងបានប្រែក្លាយជាមុខមាត់ថ្មីមានសុខសន្តិភាពពេញលេញ ប្រជាជនរស់នៅដោយក្តីសប្បាយរីករាយ និងអាចធ្វើដំណើរបានគ្រប់ពេលវេលាគ្រប់ទីកន្លែងទូទាំងផ្ទៃប្រទេសដោយមិនមានការភ័យបារម្ភទៀតឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេល២៥ ឆ្នាំចុងក្រោយនេះកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងឯកភាពជាតិតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តដោយជោគជ័យនៃយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំងបួនដំណាក់កាលដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យទាំងវិស័យនយោបាយ សង្គម សេដ្ឋកិច្ច វប្បធម៌ ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូមុខមាត់ថ្មីទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ៕

 

អត្ថបទទាក់ទង