ខ្មែរប៉ុស្ដិ៍ Close

អ្នកជំនាញថា ក្រោយការបោះឆ្នោត វិស័យអចលនទ្រព្យនៅកម្ពុជានឹងរីកចម្រើនកាន់តែខ្លាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 53
អ្នកជំនាញថា ក្រោយការបោះឆ្នោត វិស័យអចលនទ្រព្យនៅកម្ពុជានឹងរីកចម្រើនកាន់តែខ្លាំង អ្នកជំនាញថា ក្រោយការបោះឆ្នោត វិស័យអចលនទ្រព្យនៅកម្ពុជានឹងរីកចម្រើនកាន់តែខ្លាំង

វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ នៅ​ក្រោយ​ការ​បោះឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ នា​ថ្ងៃ​ទី​២៩ ​កក្កដា​ខាង​មុខ​។ នេះ​បើ​តាម​ការ​អះអាង​​ក្រុម​អ្នក​ជំនាញ​អចលនវត្ថុ​កម្ពុជា​។

លោក Ken Lo អគ្គនាយក​ក្រុមហ៊ុន​អចលនវត្ថុ ​Century21 Dream Property ​ថ្លែង​ក្នុង​ពិធី​អបអរ​ក្រុមហ៊ុន​ Century21 ចំនួន៨ ​ដែល​ទទួល​បាន​ពាន​រង្វាន់​ចំនួន៨ ​ពី​សហរដ្ឋអាមេរិក​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ​នេះ​ថា វិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ នឹង​មាន​ភាព​រីកចម្រើន​កាន់តែ​ខ្លាំង​ថែម​ទៀត​ ក្រោម​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខនេះ​។

លោកថា៖ «ក្រោយ​ការ​បោះឆ្នោត​ ស្ថាន​ភាព​វិស័យ​នេះ​នឹង​រីកចម្រើន​បន្ត​ទៀត​ ប្រសិន​ជា​ស្ថាន​ភាព​នយោបាយ ​មិន​មាន​ការ​ប្រែប្រួល​ជាដុំ​កំភួន​ណា​មួយ​នោះ»​។ ​នេះ​គឺ​ជា​ឱកាស​​សម្រាប់​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​នានា ​ត្រូវ​កសាង​សមត្ថភាព​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ក្លា​ថែម​ទៀត​ ដើម្បី​ពង្រីក​សក្ដានុពល ​និង​ជំរុញ​ទំនុក​ចិត្ត​ក្នុង​វិស័យ​នេះ​។


លោក គុយ វ៉ាត

លោក គុយ វ៉ាត ដែល​ជា​អ្នក​ជំនាញ​អចលនទ្រព្យ​មួយ​រូបនៃ​ក្រុមហ៊ុន​ខាង​លើ​​ បាន​គូស​បញ្ជាក់​ថា អ្វីដែល​ត្រូវធ្វើ​បន្ត​គឺពង្រីក​សេវាកម្មរ​បស់​យើង​ និង​ផ្តល់​ទំនុក​ចិត្តដល់​អ្នក​វិនិយោគជាតិ ​និង​អន្តរជាតិ​ ទើបយើង​អាច​ជំរុញ​ឲ្យ​វិស័យ​នេះមាន​ការរីក​ចម្រើន​ប្រកប​ដោយ​និរន្តរភាព​។

Image result for phnom penh olympic building

ក្រុម​អ្នក​ជំនាញ​ខាង​លើ បង្ហាញ​ទស្សនៈ​ស្រដៀង​គ្នា​ជុំវិញ​​វិស័យ​អចលនវត្ថុ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​បាន​ចាក់​ចូល​ក្នុង​វិស័យ​នេះ​នៅ​​កម្ពុជា ​ដែល​ធ្វើ​ឲ្យ​ទី​ក្រុង​ភ្នំពេញ​ឈាន​ទៅ​កាន់​កម្រិត​ថ្មី​មួយ​ទៀ​ត ក្នុង​នាម​ជាទី​ក្រុង​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ​អន្តរជាតិ៕​​

Related image

Related image

អត្ថបទទាក់ទង