ខ្មែរប៉ុស្ដិ៍ Close

FIFA ផ្លាស់ប្ដូរ​​​លក្ខខណ្ឌ​ចំពោះពានរង្វាន់ The Best Player Award

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 42
FIFA ផ្លាស់ប្ដូរ​​​លក្ខខណ្ឌ​ចំពោះពានរង្វាន់ The Best Player Award FIFA ផ្លាស់ប្ដូរ​​​លក្ខខណ្ឌ​ចំពោះពានរង្វាន់ The Best Player Award

សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហៅ​កាត់​ថា FIFA បាន​ប្រកាស​​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​នៃ​ការ​ជ្រើសរើស​កីឡាករ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ (The Best player award) ដោយ​ជម្រុះ​ចំនួន​បេក្ខភាព​​​ពី​២៣​នាក់​ សល់​ត្រឹម​១០​នាក់​វិញ។ ពាន​ The Best player award មាន​២​ផ្នែក​គឺ​បុរស​និង​ស្រ្ដីី។ បេក្ខភាព​ផ្នែក​បុរស​និង​ស្ត្រី​ទាំង​១០​នាក់​នៃ​ពាន The Best player award នឹង​ត្រូវ​ជ្រើសរើស​ដោយ ​​១៣​កន្លែង​រួម​មាន គ្រូ​និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ សារព័ត៌មាន អ្នក​គាំទ្រ និង​ផ្សេង​ៗ​ទៀត។ ក្នុង​​នោះ​អតីត​វីរបុរស​ប្រេស៊ីល Ronaldo អតីត​ជម្រើស​អង់គ្លេស​ Frank Lampard និង​លោក  Fabio Capello ក៏​ជា​មនុស្ស​សំខាន់​ក្នុង​ការ​ជ្រើសរើស​ផង​ដែរ។

ការ​បោះឆ្នោត​នឹង​ចាប់​ផ្ដើម​​ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ​ ២០១៨។ សម្រាប់​បេក្ខជន​ដែល​ឈ្នះ​នឹង​ប្រកាស​ក្នុង​កម្មវិធី The Best FIFA Football Awards ដែល​រៀបចំ​នៅ​ថ្ងៃ​ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ ក្នុង​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស។ កម្មវិធី​មួយ​នេះ​ទើប​តែ​រៀបចំ​បាន​២​ឆ្នាំ​ទេ ហើយ​បាន The Best player award ផ្នែក​បុរស​បាន​ទៅ​លើ​  Cristiano Ronaldo  ទាំង​២​ដង៕ ​​​​