ខ្មែរប៉ុស្ដិ៍ Close

នគរបាលជាតិ អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយឈ្នះរង្វាន់​ តាម​ Facebook ឬ​គេហទំព័រនានា​

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 519

(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះផ្សព្វផ្សាយដូចជា ការឈ្នះរង្វាន់ផ្សេងៗ តាមប្រព័ន្ធបណ្តាញសង្គម ដូចជា Facebook ឬគេហទំព័រនានាជាដើម។

បើតាមអគ្គស្នងការនគរបាលជាតិ អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ជៀសវាងការចុច Like ឬ Share ព្រោះវាអាចនាំមកនូវផលវិបាកដូចជា៖ ខាតបង់ពេលវេលា, គេអាចប្រមូលយកទិន្នន័យរបស់យើងទៅប្រើប្រាស់ ក្នុងការបោកប្រាស់ផ្សេងៗ ដូចជា Vishing (ការតេបោកប្រាស់តាមទូរស័ព្ទ) ជាដើម។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាល បានបន្ថែមថា ការចុច Like ឬ Share មិនត្រឹមតែជួយផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ ហើយថែមទាំងបង្ហាញថា យើងគាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះផងដែរ៕​

ប្រភព៖ Fresh News

អត្ថបទទាក់ទង