ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរថៃបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន៥ហើយរហូតមកដល់ថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ កីឡា - សុខភាព 35
អាជ្ញាធរថៃបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន៥ហើយរហូតមកដល់ថ្ងៃនេះ អាជ្ញាធរថៃបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណាចំនួន៥ហើយរហូតមកដល់ថ្ងៃនេះ

កាលពីល្ងាចថ្ងៃសុក្រទី២៤ខែមករា ដែលជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនកន្លងទៅម្សិលមិញនេះ អាជ្ញាធរថៃបានចេញមកបញ្ជាក់ថា មានករណីនៃការឆ្លងវីរុសកូរ៉ូណាលើកទី៥ហើយកំពុងកើតមាននៅក្នុងប្រទេស។ បើយោងតាមការអោយដឹងរបស់មន្រ្តីជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈថៃ គឺជនរងគ្រោះនោះមិនមានរកឃើញនូវមេរោគនេះទេនៅឯព្រលានយន្តហោះ។

លោក Sathit Patucha បានអោយដឹងថា ជនរងគ្រោះជាស្ត្រីម្នាក់ មានអាយុ ៣៣ឆ្នាំ ដែលមកកំសាន្តនៅប្រទេសថៃក្នុងកំឡុងថ្ងៃឈប់សម្រាករបស់នាង។ លោកបានបន្ថែមថា នាងត្រូវបានត្រួតពិនិត្យ និងធានាការពារដោយមន្ទីរពេទ្យ Rajavithi មុនពេលដែលគេអនុញ្ញាតអោយនាងចូលក្នុងប្រទេស។

នាងបានមកដល់បាងកកនៅថ្ងៃទី២១ ខែមករា ជាមួយនិងកូនស្រីរបស់នាង ហើយបានចូលទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យឯកជនមួយដោយអះអាងថាមានជំងឺគ្រុនក្ដៅ ក្អក និងឈឺរោយសាច់ដុំ មុនពេលបញ្ជូនទៅមន្ទីរពេទ្យរដ្ឋរបស់ថៃនៅថ្ងៃទី ២៣។

ចំណែកឯកូនស្រីរបស់នាងពុំមានផ្ទុកនូវវីរុសនេះទេ។

គួរជម្រាបថា ស្រ្តីថៃម្នាក់នេះបានទៅលេងកំសាន្តនៅទីក្រុងវូហាន (Wuhan) ក្នុងឱកាសបុណ្យឆ្លងឆ្នាំបានឆ្លងជំងឺនេះ ត្រូវបានគេនាំទៅមន្ទីរពេទ្យ Nakhon Pathom ដែលមានចម្ងាយ៦០គីឡូម៉ែត្រ ភាគខាងលិចទីក្រុងបាងកក នៅថ្ងៃទី១៥ ខែមករា។ បន្ទាប់មកស្រ្តីម្នាក់នេះបានអនុញ្ញាតអោយត្រឡប់មកផ្ទះវិញដោយមន្ទីរពិសោធន៍របស់មន្ទីរពេទ្យរកមិនឃើញវីរុសនេះ។

សូមបញ្ជាក់ថា អាជ្ញាធរចិនបានចេញមកបញ្ជាក់ថា មានមនុស្សស្លាប់ចំនួន២៦នាក់ និងមានអ្នកផ្ទុកវីរុសនេះជាង៨០០នាក់ផ្សេងទៀត។ មានការបិទមិនអោយដំណើការការធ្វើដំណើរក្នុងទីក្រុងចំនួន១០ និងកំពុងសាងសង់មន្ទីរពេទ្យដ៏ធំមួយយ៉ាងញាប់ដៃ ញាប់ជើង។ ហើយព្រលានយន្តហោះវូហានបានបិទតាំងពីថ្ងៃទី២៣ខែមករា។

អត្ថបទទាក់ទង