កក្រើកទៀតហើយ !! កម្មវិធីប្រកួតដ៏ធំសម្បើម RAPPER FIGHTER រដូវកាលទី២ ប្រាក់រង្វាន់ ៦០ លានរៀល សម្រាប់ជ័យលាភីមកដល់ហើយ

កក្រើកទៀតហើយ !! កម្មវិធីប្រកួតដ៏ធំសម្បើម RAPPER FIGHTER រដូវកាលទី២ ប្រាក់រង្វាន់ ៦០ លានរៀល សម្រាប់ជ័យលាភីមកដល់ហើយ
មិនធម្មតា គិតមកដល់ត្រឹមពេលនេះ មានបេក្ខជនរ៉េបជាង ៥០០នាក់ សម្រុកដាក់ពាក្យប្រឡង RAPPER FIGHTER រដូវកាលទី២
កម្មវិធី RAPPER FIGHTER រដូវកាលទី ១ ឆ្នាំ ២០២៤ បានធ្វើឱ្យកក្រើកវិស័យសិល្បៈរ៉េបម្តងហើយ! ឥឡូវនេះ RAPPER FIGHTER រដូវកាលទី ២ បានចាប់ផ្តើមជាផ្លូវការ ដោយមានការឧបត្ថម្ភផ្តាច់មុខដោយ GANZBERG សហការជាមួយស្ថានីយទូរទស្សន៍ភីអិនអិន គឺជាទំរង់នៃការប្រឡងចម្រៀងរ៉េប រៀបចំឡើងយ៉ាងសម្រិតសម្រាំង ដែលមានលក្ខណៈពិសេសជាច្រើន ទាំងការរចនាស្ទាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និងតំណរភ្ជាប់ Link ងាយស្រួលក្នុងការទិញពាក្យពីគ្រប់ទីកន្លែងទូទាំងប្រទេស។
ងាយមែនទែន! ដើម្បីដាក់ពាក្យចូលរួមប្រឡងចម្រៀងរ៉េប RAPPER FIGHTER
គ្រាន់តែចុច Link ផ្លូវការ https://www.addmii.com/e/RapperFighterSeason2 ឬស្កេន QR កូដលើផ្ទាំងផ្សព្វផ្សាយនានារបស់កម្មវិធី រួចបំពេញព័ត៌មាន និងវីដេអូបង្ហាញទេពកោសល្យនៃការរ៉េប ជាមួយការចុះឈ្មោះទិញពាក្យត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ។
តាមរយៈបទបង្ហាញដោយផលិតករដឹកនាំកម្មវិធី RAPPER FIGHTER នេះ គឺលោក រ៉ូមីអូ បានឱ្យដឹងថា យើងគ្រាន់តែបើកដំណើរការប្រព័ន្ធចុះឈ្មោះភ្លាម និងផ្សាយផ្សព្វផ្សាយសន្និសីតសារព័ត៌មានថ្ងៃនេះ យើងទទួលបានបេក្ខជនរហូតដល់ទៅជិត 5០០ នាក់។ ហើយការដាក់ពាក្យទទួលបេក្ខជននៅតែបន្តរហូតដល់ថ្ងៃទី ២២ ខែ កក្កដា ខាងមុខនេះ។
លោក Julien តំណាងក្រុមហ៊ុន GANZBERG មានលើកឡើងថា ក្រុមហ៊ុន GANZBERG តែងតែឈានមុខគេក្នុងការលើកស្ទួយវិស័យសីល្បៈខ្មែរ និងវិស័យផ្សេងៗទៀតទៅកាន់កំរិតពិភពលោក ហើយរូបលោកផ្ទាល់ និងក្រុមហ៊ុន GANZBERG ពិតជារីករាយខ្លាំងណាស់ដោយបានឧបត្ថម្ភគាំទ្រផ្តាច់មុខ RAPPER FIGHTER រដូវកាលទី ២ នេះនិងរដូវកាលបន្តបន្ទាប់ ដើម្បីបើកឱកាសដល់យុវជនដែលមានសមត្ថភាព ឈានទៅរកអនាគតកាន់តែប្រសើរលើវិស័យសីល្បៈ។ ជាមួយគ្នានេះផងដែរ ថ្នាក់ដឹកនាំកម្មវិធី និង Coach ទាំង ៤ រូប មានក្រុមក្មេងខ្មែរ លោក SOCHEAT និងលោក PUNLEUR លោក VUTHEA កំពូលស្ទាយសម្លេងរ៉េប លោក KINGCHI ស្តេចពាក្យជួន គឹសុទ្ធតែតារារ៉េបខ្មែរល្បីៗ បានបង្ហាញឆន្ទៈរួមគ្នា ដើម្បីបណ្តុះបេក្ខជន បេក្ខនារីក្នុងវិស័យចម្រៀងរ៉េប ដោយសុក្រិត និងយុត្តិធម៌ ជាមួយវគ្គជម្រុះចំនួន ៨ វគ្គ គឺវគ្គចុះឈ្មោះ ONLINE AUDITION ជម្រុះមកវគ្គ PHYSICAL-AUDITION មុនបន្តទៅជម្រុះក្នុងវគ្គផ្លូវការ 5TART FIGHT វគ្គ FIGHTER SPIRIT វគ្គ STAGE FIGHT វគ្គ FIGHTER STRIKE និងវគ្គធំពីរចុងក្រោយ SEMI-FINAL និង FINAL FIGHT។ និយាយជារួមទៅ វគ្គនីមួយៗមានវិញ្ញាសារដែលពិសេសៗជាច្រើននឹងធ្វើឱ្យ បេក្ខជន រួមទាំងទស្សនិកជន រំភើបរីករាយពេញចិត្តជាមួយកម្មវិធីថ្មីនេះ RAPPER FIGHTER រដូវកាលទី២ នៃស្ថានីយទូរទស្សន៍ភីអិនអិន។
កាន់តែពិសេសចំពោះ ទឹកប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលាភី រហូតដល់ ៦០លានរៀល រួមជាមួយកុងត្រាការងារពីភីអិនអិន និងការងារ Concert ជាច្រើនពីដៃគូររបស់យើងមាន ស្រាបៀរ GANZBERG SNOW ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG រួមទាំងទឹកផ្លែឈើ Freshy ផងដែរ។
កម្មវិធី RAPPER FIGHTER រដូវកាលទី២នេះ មានគំនិតច្នៃប្រឌិតខ្ពស់ កាន់តែកាលីប កាន់តែឡូយ ដោយមានការឧបត្ថម្ភផ្តាច់មុខពី GANZBERG SNOW! COOL LIKE THAT!