ក្រសួងទេសចរណ៍ បញ្ជាក់ថា វត្តមានរបស់កំពូលក្រុមតារាចម្រៀងកូរ៉េ K-Pop TREASURE ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិដ៏ធំមួយនៅកម្ពុជា បង្ហាញថាកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ដ៏ទាក់ទាញ និងដ៏រស់រវើកគ្រប់រដូវកាល
ក្រសួងទេសចរណ៍ បញ្ជាក់ថា វត្តមានរបស់កំពូលក្រុមតារាចម្រៀងកូរ៉េ K-Pop TREASURE ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិដ៏ធំមួយនៅកម្ពុជា បង្ហាញថាកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ដ៏ទាក់ទាញ និងដ៏រស់រវើកគ្រប់រដូវកាល
ក្រសួងទេសចរណ៍ តាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួន នាល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហោះផ្សាយអំពី វត្តមានរបស់ក្រុមតារាចម្រៀងកូរ៉េ K-Pop TREASURE មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិ GANZBERG SUPER IDOL បានបង្ហាញថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ដ៏ទាក់ទាញ និងដ៏រស់រវើកគ្រប់រដូវកាល។
សូមជម្រាបផងដែរថា កម្មវិធីប្រគុំតន្ត្រី GANZBERG SUPER IDOL – New Love ប្រព្រឹត្តឡើងនៅ ថ្ងៃទី ២៨ កុម្ភៈ នេះ ចាប់ពីម៉ោង 0៤:00 រសៀល តទៅ។
ក្រសួងបានបន្តថា កម្មវិធីក្រុមកំពូលតារាចម្រៀង K-Pop ដ៏ល្បីល្បាញប្រចាំសាធារណរដ្ឋកូរ៉េគឺក្រុម TREASURE មកពីផលិតកម្មយក្ស YG Entertainment និងតារាចម្រៀងកម្ពុជាល្បីៗ រួមគ្នាប្រគំតន្ត្រីអន្តរជាតិដ៏ធំ និងអន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ តាមរយៈការរៀបចំឡើងដោយក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ។
ក្រសួងទេសចរណ៍បានបន្តថា ព្រឹត្តិការណ៍តន្ត្រីនេះ មិនត្រឹមតែផ្តល់នូវភាពសប្បាយរីករាយ និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពបញ្ជាក់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព ប្រកបដោយបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងដោយបរិយាកាសទេសចរណ៍ដ៏រស់រវើក និងដ៏ទាក់ទាញគ្រប់រដូវកាល គ្រប់វ័យ និងគ្រប់ចំណង់ចំណូលចិត្តទាំងអស់។





