Ganzberg ត្រៀមរៀបចំប្រតិការណ៍គុនខ្មែរឈុតធំ ដើមខែវិច្ឆិកា ខាងមុខនេះ អញ្ជើញសុទ្ធតែលំដាប់កីឡាករមកពីUSA
ភ្នំពេញ : ក្រុមហ៊ុនយក្ស Ganzberg រួមសហការជាមួយស្ថានីយទូរទស្សន៍ថោនត្រៀមរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ថ្មីមួយទៀតដោយអញ្ជើញសុទ្ធតែលំដាប់កីឡាករចូលមុខមកពីសហរដ្ឋអាមេរិក។
ក្នុងនោះមានកីឡាការិនីជើងខ្លាំងគុនខ្មែរកំពុងធ្វើព្យុះភ្លៀងលក្ខណៈអន្តរជាតិ អេ យ៉ានុត , អ្នកលេងជើងចាស់គឺម វាសនា ធ្លាប់ធ្វើឲ្យផ្អើលសង្វៀនកន្លងមកឥឡូវចូលខ្លួនជាថ្មី, កូនពៅគុនខ្មែរត្រកូលអេ អ្នកលេងកែងឆេះជង្គង់ហោះវ័យក្មេង អេ អាំម៉ារីនភូថង , រាហ៊ូមាស ចិត្តសាស្ត្រគុនខ្មែរ ឈុត សេរីវ៉ាន់ថង , និងម្ចាស់ខ្សែក្រវ៉ាត់IPCC Kun Khmer អួច ធារិទ្ធ ។
កីឡាករកីឡាការិនីជើងខ្លាំងទាំងប្រាំរូបនេះ និងចូលខ្លួនមកប្រកួតតាំងកីឡាករចេញខ្លាំង 5 រូបទៀតដែលនឹងហោះមកពីសហរដ្ឋអាមេរិក។
ការប្រកួតខ្នាតធំរយៈពេលបីថ្ងៃ ជួបគ្នាថ្ងៃទី០៥ ខេត្តវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះចាប់ពីម៉ោង៨យបើតទៅ នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជនីភ្នំពេញ ៕



