ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យជីកលេណដ្ឋានដើម្បីការពារសុវត្ថិភាពពីការវាយប្រហារពីសំណាក់ភាគីថៃ

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 560
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យជីកលេណដ្ឋានដើម្បីការពារសុវត្ថិភាពពីការវាយប្រហារពីសំណាក់ភាគីថៃ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យជីកលេណដ្ឋានដើម្បីការពារសុវត្ថិភាពពីការវាយប្រហារពីសំណាក់ភាគីថៃ

 

 

សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាអគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធ បានណែនាំដល់ប្រជាពលរដ្ឋនៅតំបន់ព្រំដែនដែលមានជម្លោះ ត្រូវជីកលេណដ្ឋាននៅផ្ទះ ដើម្បីការពារពីការវាយប្រហារគ្រប់ពេលពីភាគីថៃ ព្រោះថា ភាគីថៃ អាចវាយប្រហារយើងគ្រប់ពេល ដែលទាមទារឱ្យយើងត្រូវការពារសុវត្ថិភាពឱ្យបានរឹងមាំ។

ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើម នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពបែបនេះ យើងមិនចង់ជួបនោះទេ ហើយក៏មិនងាយស្រួលនោះដែរ គឺដោយសារតែយើងជៀសវាងមិនបាន ដែលរឿងរ៉ាវទាំងអស់នេះ គឺបង្កឡើង ដោយសារភាគីថៃទាំងអស់។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅខេត្តព្រះវិហារទាំងអស់ គប្បីត្រូវតែថែរក្សាអនាម័យឱ្យបានខ្ពស់ ហើយអាជ្ញាធរខេត្ត ក្រសួងសុខាភិបាល និងកាកបាទក្រហមកម្ពុជា រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ក៏ត្រូវតែទទួលខុសត្រូវលើសុវត្ថិភាព និងសុខភាពរបស់បងប្អូនដែលកំពុងភៀសសឹកនាពេលនេះផងដែរ៕