ខ្មែរប៉ុស្ដិ៍ Close

បុរសខ្មែរ ២នាក់ មានជំងឺ COVID-19 នៅខេត្តព្រះវិហារ ត្រូវបានធ្វើតេស្តលើកទី២ បញ្ជាក់ថា អវិជ្ជមាន និងអាចចេញពីពេទ្យនាពេលឆាប់ៗ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 16
បុរសខ្មែរ ២នាក់ មានជំងឺ COVID-19 នៅខេត្តព្រះវិហារ ត្រូវបានធ្វើតេស្តលើកទី២ បញ្ជាក់ថា អវិជ្ជមាន និងអាចចេញពីពេទ្យនាពេលឆាប់ៗ បុរសខ្មែរ ២នាក់ មានជំងឺ COVID-19 នៅខេត្តព្រះវិហារ ត្រូវបានធ្វើតេស្តលើកទី២ បញ្ជាក់ថា អវិជ្ជមាន និងអាចចេញពីពេទ្យនាពេលឆាប់ៗ

ចាត់ទុកជាដំណឹងរីករាយមួយ សម្រាប់ក្រុមគ្រួសារបុរសជនជាតិខ្មែរ ២នាក់ ដែលមានជំងឺ COVID-19 នៅខេត្តព្រះវិហារ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរបង្អែក១៦មករា ដែលលទ្ធផលពិនិត្យលើកទី២ គឺអវិជ្ជមាន បានន័យថា ពួកគាត់គ្មានជំងឺ COVID-19 ទេ ប៉ុន្តែក្រុមគ្រូពេទ្យនៅបន្តតាមដានបន្តទៀតសិន។

តាមរយៈសេចក្តីជូនព័ត៌មានរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្ត បានយកសំណាកពីអ្នកជំងឺ COVID-19 ចំនួន២នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ១៦មករា ទៅពិនិត្យតាមដានសារជាថ្មីឡើងវិញ (លើកទី២) រួមមាន៖

  • បុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងក្រុងព្រះវិហារ
  • បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងក្រុងព្រះវិហារ។

លទ្ធផលបង្ហាញថា អ្នកជំងឺកូវីដ-១៩ (COVID-19) ទាំង២នាក់ខាងលើ លទ្ធផលអវិជ្ជមាន។ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានបញ្ជូនសំណាកវិភាគរបស់ពួកគាត់ទាំង២នាក់ ទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាលើកទី៣។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានបញ្ជាក់ឲ្យដឹងថា លទ្ធផលពិនិត្យលើកទី២ លើអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យខេត្ត គឺអវិជ្ជមាន បើលទ្ធផលពិនិត្យលើកទី៣ បញ្ជាក់ថា គាត់អវិជ្ជមានទៀតនោះ បានន័យថាពួកគាត់បានជាសះស្បើយហើយ ដូច្នេះមន្ទីរសុខាភិបាល និងស្នើសុំទៅក្រសួងសុខាភិបាល ថាតើគួរអនុញ្ញាត ឲ្យពួកគាត់ចេញពីមន្ទីរពេទ្យ ឫអត់។

សូមអាន សេចក្តីជូនព័ត៌មាន របស់មន្ទីរសុខាភិបាល ខេត្តព្រះវិហារ ដូចខាងក្រោម៖

Fresh News

អត្ថបទទាក់ទង