គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និសីទកាសែតអំពី តួនាទីគណបក្សប្រជាជនកម្ពុជា ក្នុងស្ថាប័នអន្តរជាតិ នៅរសៀលនេះ
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នឹងមានការរៀបចំសន្និសីទកាសែត ស្តីពី “តួនាទីគណបក្សប្រជាជនកម្ពុជា ក្នុងស្ថាប័នអន្តរជាតិ” នារសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨នេះ វេលាម៉ោង ០៤:០០នាទីរសៀល។
តាមរយៈសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានចេញផ្សាយនៅព្រឹកថ្ងៃនេះបានឲ្យដឹងថា ប្រធានបទសម្រាប់សន្និសីទកាសែតនារសៀលនេះគឺ “គណបក្សប្រជាជនកម្ពុជា បានទទួលតួនាទីជាអនុប្រធាន អ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ សម្រាប់កិច្ចការអាស៊ីប៉ាស៊ីហ្វីក” ។
នៅក្នុងសេចក្ដីជូនដំណឹងនេះ ក៏មានការប្រកាសស្វាគមន៍ដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងគ្រប់បណ្ដាអង្គភាពដែលពាក់ព័ន្ធចូលរួមយកព័ត៌មានតាមការគួរផងដែរ។