ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ មូលហេតុទាំង ៦ នេះហើយដែលគណបក្សប្រជាជនកម្ពុជានឹងនៅតែបន្ដឈ្នះឆ្នោត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 72
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ មូលហេតុទាំង ៦ នេះហើយដែលគណបក្សប្រជាជនកម្ពុជានឹងនៅតែបន្ដឈ្នះឆ្នោត លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ មូលហេតុទាំង ៦ នេះហើយដែលគណបក្សប្រជាជនកម្ពុជានឹងនៅតែបន្ដឈ្នះឆ្នោត

ភ្នំពេញ៖ ប្រមុខគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហាញមូលហេតុចម្បងចំនួន៦ ដែលនាំគណបក្សដឹកនាំរាជរដ្ឋាភិបាលមួយនេះទទួលបានការគាំទ្រច្រើនលើសលុបពីប្រជាពលរដ្ឋ។

មូលហេតុចម្បងទាំង៦ ដែលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់នៅទំព័រ Facebook នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះរួមមាន៖

១៖ ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ។

២៖ ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

៣៖ ជាគណបក្សដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស។

៤៖ ជាគណបក្សដែលផ្តល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ។

៥៖ ជាគណបក្សដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតមកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់។

៦៖ ជាគណបក្សតែ១គត់ដែលដែលសម្បូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ឋភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនយូរអង្វែង។

ជាមួយការបង្ហាញមូលហេតុចម្បងទាំង៧នេះហើយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានបន្តអំពាំវនាវប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕

អត្ថបទទាក់ទង