ខ្មែរប៉ុស្ដិ៍ Close

តើគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឡើងដើម្បីផ្ដល់ផលប្រយោជន៍ឱ្យនរណា?

ដោយ៖ Sreyleak ​​ | ថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 192
តើគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឡើងដើម្បីផ្ដល់ផលប្រយោជន៍ឱ្យនរណា? តើគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើឡើងដើម្បីផ្ដល់ផលប្រយោជន៍ឱ្យនរណា?

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានដាក់ចេញគោលនយោបាយសំខាន់ៗដើម្បីការពារ និងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ (ខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម)នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលថ្មីនេះគឺផ្ដោតទៅលើប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្ដេចធិបតី បានបន្ដថា គោលនយោបាយធំបំផុតគឺសុខភាពរបស់ប្រជាពលរដ្ឋ, ពង្រីកបណ្ណសមធម៌ បណ្ណក្រីក្រ ផ្ដល់អាហាររូបករណ៍ ១លាន៥សែននាក់សម្រាប់កូនចៅប្រជាពលរដ្ឋទូទាំងប្រទេសបានរៀន។ នេះជាអ្វីដែលរាជរដ្ឋាភិបាលបានដឹកនាំជាង៤០ឆ្នាំ គឺពង្រាយផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

សម្ដេចធិបតី គូសបញ្ជាក់ថា រដ្ឋាភិបាលតែងតែខិតខំជំរុញនិងអភិវឌ្ឍដោយខ្លួនឯង រួមសហការជាមួយភាគីជាមិត្ដដើម្បីជំរុញការវិនិយោគសាធារណៈ សុខាភិបាល អប់រំ ទាំងការបើកច្រកឱ្យប្រជាពលរដ្ឋ ដើម្បីមានឱកាសការងារ និងទទួលបានការរៀនសូត្រ។ នេះហើយជាកិច្ចការងាររបស់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន គឺពង្រាយនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដែលនេះជាការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើន៕ 

អត្ថបទទាក់ទង