ខ្មែរប៉ុស្ដិ៍ Close

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងធនធានមនុស្សដែលមានសុខភាពល្អនិងមានចំណេះដឹងខ្ពស់ គឺមានសារៈសំខាន់ណាស់

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 105

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងមានចំណេះដឹងខ្ពស់ គឺជាភាពចាំបាច់មិនអាចខ្វះបាន។ ការកសាងនិងបំពាក់បំប៉នសមត្ថភាពដល់មនុស្ស គឺមិនខុសពីការកសាងធនធានមនុស្សសម្រាប់ប្រទេសនោះទេ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សញ្ញបត្រមួយសន្លឹកដែលកើតចេញពីញើសឈាម និងការខិតខំប្រឹងប្រែងស្រូបយកនូវចំណេះដឹង នឹងធ្វើអោយយើងអាច៖
    ទី១-លើកកម្ពស់កម្រិតប្រកួតប្រជែងរបស់និស្សិតម្នាក់ៗ
    ទី២-បង្កើនភាពម្ចាស់ការខ្លួនឯង ពោលគឺយើងអាចគិត យើងអាចប្រែក្លាយគំនិតរបស់យើងទៅជាអ្វីដែលយើងធ្វើបាន
    ទី៣-មានសញ្ញាបត្រមានចំណេះដឹង មានគុណវឌ្ឍិកាន់តែខ្ពស់ ជាមូលដ្ឋានឈានទៅរកការអភិវឌ្ឍ និងការបង្កើនសមត្ថភាពឱ្យកាន់តែខ្ពស់។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង» នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៕

    អត្ថបទទាក់ទង