ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាណត្តិទី៧ គឺជាអាណត្តិនៃការពង្រឹងគុណភាព និងសមត្ថភាពស្ថាប័ន លើមូលដ្ឋានដែលយើងមានស្រាប់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 62

ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាណត្តិទី៧ គឺជាអាណត្តិនៃការពង្រឹងគុណភាព និងសមត្ថភាពស្ថាប័ន លើមូលដ្ឋានដែលយើងមានស្រាប់ជាជាងការពង្រីក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីឱ្យគោលនយោបាយ និងការកែទម្រង់របស់យើងមានប្រសិទ្ធភាព និងផ្តល់ផលជាក់ស្តែងបានល្អ តាមការរំពឹងចង់បាន សម្តេច បានផ្តល់អនុសាសន៍ឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់នៅគ្រប់កម្រិតត្រូវប្រកាន់យកនូវអភិក្រមធ្វើការប្រទាក់ក្រឡាគ្នា ជារដ្ឋាភិបាលទាំងមូល ឬអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ ទាំងនៅក្នុងដំណាក់កាលរៀបចំ ដំណាក់កាលអនុវត្តន៍គោលនយោបាយយុទ្ធសាស្រ្ត និងកម្មវិធីនានា ជាពិសេសចំពោះការងារដែលមានចរិតអន្តរវិស័យ មានភាពប្រទាក់ក្រឡាគ្នា និងត្រូវការកិច្ចសហការរវាងតួអង្គច្រើន ចៀសវាងធ្វើការងារដាច់ដោយដុំៗ ដែលជាហេតុនាំឱ្យនូវការបាត់បង់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការងារ ក៏ដូចជាការបង្ករនូវភាពមិនច្បាស់លាស់នៅក្នុងការទទួលខុសត្រូវ៕

អត្ថបទទាក់ទង