ខ្មែរប៉ុស្ដិ៍ Close

មកដឹងពីរបៀបស្វែង​រក App ចាស់ៗ ដែល​ធ្លាប់​ទិញ​លើ App Store

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ បច្ចេកវិទ្យា 58
មកដឹងពីរបៀបស្វែង​រក App ចាស់ៗ ដែល​ធ្លាប់​ទិញ​លើ App Store មកដឹងពីរបៀបស្វែង​រក App ចាស់ៗ ដែល​ធ្លាប់​ទិញ​លើ App Store

ការ​ចាយ​លុយ Download កម្មវិធី-ហ្គេម លើ App Store ជា​ប្រយោជន៍​មួយ ​ងាយស្រួល​ពេល​ក្រោយ​អ្នក​អាច​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ (លើ Apple ID តែ​មួយ) ប៉ុន្តែ​បើ​ចៃដន្យ​អ្នក​ច្រឡំ​លុប​ចោល ហើយ​ចង់​បាន​វា​ម្តង​ទៀត ប៉ុន្តែ​ភ្លេច​ឈ្មោះ តើ​ត្រូវ​ដោះស្រាយ​តាម​វិធី​ណា?

វិធី​ស្វែងរក App ចាស់ៗ ដែល​អ្នក​ធ្លាប់​ទិញ​លើ iPhone/iPad៖

  • ចូល​ទៅ​កាន់​កម្មវិធី iTunes App Store

  • ចុច​លើ​ទីតាំង Profile Picture នៅ​ផ្នែក​ខាង​លើ​ចំហៀង​ខាង​ស្តាំ

  • ចុច​លើ​ពាក្យ Purchased

  • ចុច​លើ​ពាក្យ Not on this iPhone នៅ​ផ្នែក​ខាង​លើ​អេក្រង់

  • App ដែល​បង្ហាញ​សុទ្ធ​សឹង​ពុំ​ទាន់​មាន​លើ iPhone/iPad របស់​អ្នក ប៉ុន្តែ​អ្នក​ធ្លាប់​អស់​លុយ​ទិញ​យក​វា​ម្តង​រួច​មក​ហើយ