ខ្មែរប៉ុស្ដិ៍ Close

មកដឹងរបៀបថតរូបខ្លះៗ ដែលអាចធ្វើឲ្យអ្នកចូលចិត្តការថតរូប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨ បច្ចេកវិទ្យា 209
មកដឹងរបៀបថតរូបខ្លះៗ ដែលអាចធ្វើឲ្យអ្នកចូលចិត្តការថតរូប មកដឹងរបៀបថតរូបខ្លះៗ ដែលអាចធ្វើឲ្យអ្នកចូលចិត្តការថតរូប

ការ​ផលិត​រូប​ទេសភាព​ ទាមទារ​ចំណេះដឹង​ច្រើន​ ដោយ​ឃើញ​ស្រាប់​ កន្លែង​តែ​មួយ​ រូប​ខ្លះ​ផលិត​មក​ស្អាត​ទាក់​ភ្នែក​ ខ្លះ​ទៀត​ត្រឹម​រូប​ធម្មតា​។ ចំណេះ​ដឹង​ពី​ការ​រៀបចំ​គម្រោង​ជា​មុន​ និង​ចេះ​ប្រើប្រាស់​ផែនទី​ នាឡិកា​ និង​ត្រីវិស័យ​ជា​ជំនួយ​ អាច​ចាំបាច់​ ពេល​ខ្លះ​តម្រូវ​ច្រើន​ឆ្នាំ​ទើប​អាច​ប្រើ​ស្ទាត់​ជំនាញ​។

គ្រប់យ៉ាង​គឺ​ដោយសារ​ពន្លឺ​។ មិន​ថា​ពន្លឺ​ព្រះអាទិត្យ​ ឬ​ព្រះចន្ទ​ ការ​ដឹង​ពី​បម្លាស់ទី​ និង​ពន្លឺ​បង្ហាញ​ អាច​ជួយ​ឲ្យ​ការ​ថតរូប​កាន់​តែ​មាន​ប្រសិទ្ធភាព​។

ទិសដៅ​ណា​មួយ​ Subject បែរ​ចំ​?

ការ​ថតរូប​ព្រះអាទិត្យ​រះ​ អ្នក​ត្រូវការ​ស្ថិត​នៅ​ភាគ​ខាង​កើត​ចំហៀង​នៃ​ Subject ដែល​បែរ​ចំ​ខាងកើត​ ដែល​ជួយ​ផ្ដល់​ពន្លឺ​ស្រទន់​។ បើ​ចង់​ថតរូប​ព្រះអាទិត្យ​រះ​តែ​ម្ដង​ ត្រូវ​បែរ​ចំ​ខាងកើត​ នឹង​ចាប់​រូប​ទេសភាព​ដ៏​ចាប់​អារម្មណ៍​។

ពេល​ព្រះអាទិត្យ​លិច​ ពន្លឺ​ជះ​លើ​ Subject បែរ​ចំ​ខាង​លិច​ ដូច្នេះ​អ្នក​ត្រូវ​ស្ថិត​នៅ​ភាគ​ខាង​លិច​ចំហៀង​នៃ​ Subject ហើយ​តម្រង់​កាមេរ៉ា​ទៅ​ខាងកើត​។ ដើម្បី​ថតរូប​ព្រះអាទិត្យ​លិច​ ត្រូវ​ការ​បន្ទាប​កាមេរ៉ា​ងើយ​ឡើង​បន្តិច​ទៅ​កាន់​ខាង​លិច​។

ផែនទី​ និង​ត្រី​វិស័យ​

គួរ​មាន​ត្រីវិស័យ​មួយ​ដាក់​តាម​ខ្លួន​ ពេល​ថតរូប​ ដោយសារ​អាច​ដឹង​ពី​ទិសដៅ​ពិត​ប្រាកដ​​ទៅ​ទីតាំង​ថ្មី​ មិន​ស្គាល់​។

Google Maps និង​ Google Earth មាន​ប្រយោជន៍​ តម្រង់​ផ្លូវ​ទៅ​ទីតាំង​ណា​មួយ​ ដូចជា​កន្លែង​ចត​រថយន្ត​។ តែ​ព្រះអាទិត្យ​ និង​ព្រះចន្ទ​ ចំណុច​រះ​ និង​លិច​ អាច​ខុសគ្នា​រវាង​ឆ្នាំ​ នីមួយៗ​។

អាច​ប្រើ​កម្មវិធី​ ដូចជា​ The Photographer’s Ephemeris (TPE) និង​ PhotoPills។ កម្មវិធី​ទាំង​នេះ​ អាច​បង្ហាញ​លក្ខណៈ​ពន្លឺ​ជះ​លើ​ផ្ទៃដី​ សម្រាប់​ទីតាំង​ណា​មួយ​លើ​ផែនដី​, បង្ហាញ​ច្បាស់លាស់​ចំណុច​ព្រះអាទិត្យ​រះ​ និង​លិច​ ឬ​ព្រះចន្ទ​រះ​ និង​លិច​ និង​មាន​ទិន្នន័យ​ព្យាករណ៍​ជា​មុន​ ពេល​ណា​អាច​មើល​ឃើញ​ទិដ្ឋភាព​បែប​នេះ​បាន​។

ហេតុអ្វី​សំខាន់​គួរ​មាន​គម្រោង​ថត​ជា​មុន​?

នេះ​ជួយ​អ្នក​មាន​គម្រោង​ថតរូប​បាន​ច្រើន​ និង​កាន់​តែ​ត្រឹមត្រូវ​ ការ​ដឹង​ពី​ទីកន្លែង​ ពេលវេលា​ និង​លក្ខណៈ​ជះ​មក​ ជួយ​ផ្ដល់​ឱកាស​ផលិត​រូប​បាន​ល្អ​ប្រសើរ​។ ឧទាហរណ៍​ ប៉ុន្មាន​នាទី​ រយៈពេល​ពីរ​ ទៅ​បី​ថ្ងៃ​ កំឡុង​ពេល​ចុង​ខែ​កុម្ភៈ​រាល់​ឆ្នាំ​នីមួយៗ​ ពន្លឺ​ពី​ព្រះអាទិត្យ​ជះ​តាមរយៈ​ ភ្នំ​ Yosemite Valley ធ្វើ​ឲ្យ​ទឹក​ធ្លាក់​ Horsetail Falls មាន​ពណ៌​លឿង​ ទឹកក្រូច​ និង​ក្រហម​ មើល​ទៅ​ដូច​ភ្លើង​។

យល់​ពី​ថ្ងៃរះ​ និង​ថ្ងៃ​លិច

បើ​ថតរូប​ថ្ងៃ​រះ​ គួរ​រហ័ស​បន្តិច​ នេះ​ដោយសារ​លក្ខណៈ​ជះ​មក​លើ​ទេសភាព​ អាច​ផ្ដល់​អារម្មណ៍​ខុសគ្នា​លើ​ទិដ្ឋភាព​។

ចាប់ផ្ដើម​ថ្ងៃ​នីមួយៗ ថ្ងៃរះ​នៅ​ខាងកើត​ និង​បញ្ចប់​ទៅ​វិញ​ជាមួយ​ថ្ងៃ​លិច​នៅ​ខាងលិច​ ចន្លោះ​បន្តិចបន្តួច​ក្នុង​រយៈពេល​នោះ ដែល​អ្នក​ថតរូប​ជាច្រើន​ មាន​បំណង​លើ​។

ជា​ព័ត៌មាន​បន្ថែម​ មែនទែន​ទៅ​ព្រះអាទិត្យ​មិន​រះ​ ឬ​លិច​នោះ​ទេ​ តែ​ផែនដី​ទៅ​វិញ​ទេ​ ដែល​បន្ត​វិល​ពី​ខាងលិច​ទៅ​ខាងកើត​។ អ្វី​ដែល​ផ្លាស់ប្ដូរ​គឺ​ពន្លឺ​របស់​ព្រះអាទិត្យ​ និង​មុំ​។ ផែនដី​វិល​នៅ​មុំ​ ២៣.៥ ដឺក្រេ​ ហើយ​ក៏​បណ្ដាល​ឲ្យ​ចំណុច​ថ្ងៃរះ​ និង​ថ្ងៃលិច​ មាន​ការ​ផ្លាស់ប្ដូរ​ តាម​ពេលវេលា​ឆ្នាំ​នីមួយៗ​ផង​ដែរ​។

នេះ​ទើប​ត្រូវ​មាន​ជំនួយ​ពី​កម្មវិធី​ TPE និង​ PhotoPills។

ការ​ថតរូប​ពេល​យប់​ និង​ Milky Way

ការ​ថត​ទិដ្ឋភាព​ Milky Way ឬ​ពន្លឺ​នៅ​ភាគ​ខាងជើង​ គួរ​មាន​ការ​គិតគូរ​ជាមុន​អំពី​ព្រះចន្ទ​។ នេះ​ដោយសារ​ ភាព​ភ្លឺ​ និង​ពេលវេលា​នៃ​ខែ​ខុសគ្នា​។ ពេល​ព្រះចន្ទ​ភ្លឺ​ពេញ​ បង្ហាញ​ភាព​ស្រស់​ស្អាត​ តែ​ពន្លឺ​ជះ​ខ្លាំង​ ស្ទើរ​តែ​មិន​អាច​ថត​ទិដ្ឋភាព​ក្បែរ​ ព្រះចន្ទ​ពេញ​ កំឡុង​ពេល​យប់​។

បើ​ចង់​ថត​ផ្កាយ​ ឬ​ពន្លឺ​ភាគ​ខាងជើង​ ដោយ​ប្រើ​ Long Exposure គួរ​មាន​គម្រោង​ជា​មុន​ទាក់ទង​នឹង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទិសដៅ​មេឃ​ងងឹត​។

គួរ​ប្រាកដ​ថា​ ជៀសវាង​ការ​ថត​មុន​មួយ​សប្ដាហ៍​ និង​ក្រោយ​បី​ថ្ងៃ​ នៃ​ព្រះចន្ទ​ពេញ​ ដោយសារ​នៅ​មាន​ពន្លឺ​ជះ​ខ្លាំង​។ ការ​ថតរូប​ Milky Way ល្អ​បំផុត​ នៅ​ចន្លោះ​ពី​ខែ​មិថុនា​ និង​ខែ​កញ្ញា​៕