Facebook និង Instagram ត្រៀមចេញមុខងារថ្មីដើម្បីតម្រូវចិត្តអ្នកប្រើប្រាស់
Facebook នៅតែបន្ដការធ្វើតេស្តសាកល្បងលើមុខងារថ្មី និងអភិវឌ្ឍន៍លើកម្មវិធីដែលមានស្រាប់របស់ខ្លួន។ ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ យើងសង្កេតឃើញថា ក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ហាក់ដូចជាកំពុងព្យាយាមបង្កើតមុខងារថ្មីមួយទៀតហើយសម្រាប់អ្នកប្រើប្រាស់។
ទាក់ទងទៅនឹងមុខងារថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសជាសាធារណៈក្នុងថ្ងៃនេះតែម្ដង ហើយនោះគឺ Do Not Disturb ដែលអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់នៅលើ iPhone។ យោងតាមគេហទំព័រ TechCrunch បានលើកឡើងថា មុខងារនេះនឹងត្រូវបានដាក់បញ្ចូលទាំងក្នុង Facebook និង Instagram តែម្ដង ជាមួយនឹងសមត្ថភាពអាចបិទរាល់ដំណឹងនានាបានក្នុងរយៈពេល 30នាទី 1ម៉ោង 2ម៉ោង 8ម៉ោង 1ថ្ងៃ រឺរហូតដល់យើងបើកវិញក៏បានដែរ។