ខ្មែរប៉ុស្ដិ៍ Close

ដំណឹងល្អ!! ក្រុមអ្នកសង្គ្រោះប្រកាសថាជិតរកក្មេងទាំង ១៣នាក់ នោះហើយ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1478

ក្រោយពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ នៅថ្ងៃនេះក្រុម​អ្នក​រុក​រក ​និង​សង្រ្គោះ ​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​នេះ អាច​នឹង​ឈាន​ដល់​ការ​រក​ឃើញ​ក្មេង​ទាំង​១៣​នាក់​ដែល​បាន​បាត់​ខ្លួន​នោះ​ហើយ ​បន្ទាប់​ពី​ធ្វើ​ការ​រុក​រក​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ ដែលនេះគឺជាដំណឹងល្អមួយសម្រាប់អាណាព្យាបាលរបស់ក្មេងៗទាំង១៣នាក់នោះ។

នៅ​ព្រឹកមិញ​នេះ ​ក្រុម​អ្នក​រុករក និងសង្គ្រេាះ​បាន​ឈាន​ដល់​ដំណាក់​កាល​ទី​៣​ហើយ ​ហើយ​វា​ជា​ដំណាក់​មួយ​ដែលត្រូវធ្វើការស្វែងរកនៅក្នុងរូងភ្នំដែល​ស្ថិត​នៅ​ជិត​កន្លែង​ Pattaya Beach ​ជា​ទី​ដែល​គេ​គិត​ថា​ក្មេង​ទាំង​១៣​នាក់​បាន​ជាប់​នៅ​ក្នុង​នោះ។ ក្រុម​អ្នក​សង្គ្រោះ ​កំពុង​តែ​ព្យាយាម​ចូល​ទៅ​កាន់​តែ​កៀក​បន្ថែម​ទៀត ​ខណៈ​ដែល​ការ​មូល​ទឹក​ចេញ​វិញ​នោះ ក៏​នៅ​តែ​បន្ត​ធ្វើ​ឡើង​ដែរ។ ​ការ​បូម​ទឹក​ចេញ​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ការ​រុក​រក​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ថែម​ទៀត ព្រោះតែពីមុនការរុករកមានការលំបាកដោយសារតែទឺកដែលមាននៅក្នុងរូងភ្នំនោះខ្ពស់ដែលធ្វើឱ្យយើងមិនអាចចូលទៅបាន។

សមត្ថកិច្ច​និង​អ្នក​ជំនាញ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​ដោយសារ​តែ​ភ្លៀង​មិន​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​នេះ ទើប​ការ​បូមទឹកអាចធ្វើទៅបានលឿន និងការរុក​រក​ធ្វើ​បាន​លឿន និងងាយស្រួលជាងមុន។ យ៉ាងណាក៏ដោយបើតាម​អ្នក​ព្យាករណ៍​អាកាស​ធាតុ បាន​បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ពុធ ​ខាង​មុខ ​គឺ​គ្មាន​ភ្លៀង​ធ្លាក់​ទេ ប៉ុន្តែ​បន្ទាប់​ពី​ថ្ងៃ​នោះ​ទៅ គឺ​នឹង​មាន​ភ្លៀង​ធ្លាក់​បន្ដ​ទៀត​ហើយដូចនេះប្រតិបត្តិការនេះត្រូវតែធ្វើឱ្យបានសម្រេចមុននឹងភ្លៀងបន្តធ្លាក់ថែមទៀត៕


ប្រភព៖ coconuts.co/bangkok

អត្ថបទទាក់ទង