ខ្មែរប៉ុស្ដិ៍ Close

ជំនួបពិភាក្សាការងារពង្រឹងសន្តិសុខក្នុងភូមិសាស្ត្រស្រះកែវ ដើម្បីទប់ស្កាត់ បង្រ្កាបក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយឧក្រិដ្ឋជន សម រង្ស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
ជំនួបពិភាក្សាការងារពង្រឹងសន្តិសុខក្នុងភូមិសាស្ត្រស្រះកែវ ដើម្បីទប់ស្កាត់ បង្រ្កាបក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយឧក្រិដ្ឋជន សម រង្ស៊ី ជំនួបពិភាក្សាការងារពង្រឹងសន្តិសុខក្នុងភូមិសាស្ត្រស្រះកែវ ដើម្បីទប់ស្កាត់ បង្រ្កាបក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយឧក្រិដ្ឋជន សម រង្ស៊ី

អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ លោក វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS បានទទួលសំណើរ និងសហការអនុវត្តន៍ ការទប់ស្កាត់មេក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ដែលប្រកាសយកទឹកដីប្រទេសថៃ ដោយឡែកខេត្តស្រះកែវ ច្រកប៉ោយប៉ែតជាមូលដ្ឋាន ចូលមកកម្ពុជាក្នុងគោលដៅផ្តួលរលំរដ្ឋាភិបាលស្របច្បាប់។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងជំនួបប្រជុំទ្វេភាគី រវាងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្នាក់ការគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីលោកមេបញ្ជាការកងកម្លាំង គ្រប់កងឯកភាព និងអាជ្ញាធរក្រុង~ស្រុកជាប់ព្រំដែននៃភូមិសាស្ត្រខេត្តទាំងពីរ ជាខេត្តសម្ព័ន្ធមេត្រីភាព សហប្រតិបត្តការ។

ក្នុងជំនួបពិភាក្សាយ៉ាងយកចិត្តទុកដាក់រវាងលោក អ៊ុំ រាត្រី និងលោក វរ៉ាផាន់ សុវាណុន អភិបាលខេត្តស្រះកែវ Mr.WORAPHAN SUWANNUS ក្នុងគោលបំណងរក្សាការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាពនយោបាយ និងកិច្ចសហប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែន ។

លោក វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ បានបញ្ជាក់ថា ក្រោយទទួលព័ត៌មាន និងតាមរយៈសំណើរបស់លោក អ៊ុំ រាត្រី លោកនឹងណែនាំដល់គ្រប់កងកម្លាំង អាជ្ញាធរស្រុក ជាប់ព្រំដែនទាំងអស់មានវិធានការតឹងរឹង ដើម្បីសហការផ្តល់ព័ត៌មាន និងទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលសមត្ថកិច្ចកម្ពុជាបិទ និងបង្ហាញនៅតាមច្រកទ្វារព្រំដែន៕