ខ្មែរប៉ុស្ដិ៍ Close

    Iniesta ​ប្រកាស​ចូល​និវត្តន៍​ហើយ ​ក្រោយ​អេស្ប៉ាញ​ចាញ់​យប់មិញ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 1383
    Iniesta ​ប្រកាស​ចូល​និវត្តន៍​ហើយ ​ក្រោយ​អេស្ប៉ាញ​ចាញ់​យប់មិញIniesta ​ប្រកាស​ចូល​និវត្តន៍​ហើយ ​ក្រោយ​អេស្ប៉ាញ​ចាញ់​យប់មិញ

    ខ្សែ​បម្រើ​ឆ្នើម Andres Iniesta បាន​សម្រេច​ចិត្ត​ប្រកាស​ចូល​និវត្តន៍​ពី​​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ ​បន្ទាប់​ពី​ក្រុម​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ World Cup ​ឆ្នាំ​នេះ ​ក្រោម​ថ្វី​ជើង​រុស្ស៊ី។

    អេស្ប៉ាញ​ធ្លាក់​យប់មិញ​នេះ ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ប្លែក​ចិត្ត​មែនទែន ត្បិត​អី​ពួកគេ​ជា​ក្រុម​មួយ​ដែល​គេ​រំពឹង​ថា​អាច​លើក​ពាន​បាន។ យ៉ាងណាមិញ ​ឆ្លង​កាត់​ការ​ប្រកួត​យប់មិញ​នេះ ​ឃើញ​ថា​អេស្ប៉ាញ​គ្រប់គ្រង​បាន​បាល់​សឹង​តែ​១០០​%​ប៉ុន្តែ​ចុង​ក្រោយ បែរ​ជា​រង​ភាព​អាម៉ាស់​បរាជ័យ​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ​ទៅ​វិញ។

    ក្រោយ​ពី​ខក​ចិត្ត​ខ្លាំង​នៅ​យប់មិញ​នេះ​ហើយ ​បាន​ជា​ធ្វើ​ឱ្យ ​កីឡាករ​វ័យ​៣៤​ឆ្នាំ​ខាង​លើ​សម្រេច​ប្រកាស​ចូល​និវត្តន៍​តែ​ម្ដង។ Iniesta លេង​បាន​១៣១​ប្រកួត​ និង​ធ្លាប់​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​អេស្ប៉ាញ​លើក​ពាន​ World Cup កាល​ពី​ឆ្នាំ​២០១០​ផង​ដែរ៕

    ប្រភព៖ DailyMail