ខ្មែរប៉ុស្ដិ៍ Close

ដើម្បីរួមចំណែកថែរក្សាសន្តិភាពឱ្យនៅគង់វង្ស តើរដ្ឋាភិបាលត្រូវធ្វើកិច្ចការអ្វីខ្លះ?

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 16
ដើម្បីរួមចំណែកថែរក្សាសន្តិភាពឱ្យនៅគង់វង្ស តើរដ្ឋាភិបាលត្រូវធ្វើកិច្ចការអ្វីខ្លះ? ដើម្បីរួមចំណែកថែរក្សាសន្តិភាពឱ្យនៅគង់វង្ស តើរដ្ឋាភិបាលត្រូវធ្វើកិច្ចការអ្វីខ្លះ?

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ការជំរុញកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ មានបរិយាប័ន្ន គឺនៅតែជាគោលនយោបាយដ៏ចាំបាច់សម្រាប់រក្សាសន្តិភាពឱ្យស្ថិតស្ថិរគង់វង្ស។

សម្តេចតេជោ បានថ្លែងបន្តថា នៅពេលដែលមានប្រទេសមានប្រជាជនក្រីក្រច្រើន ពលរដ្ឋគ្មានការងារធ្វើ គ្មានចំណេះដឹង ពលរដ្ឋនឹងងាយជឿលង់ទៅលើមនោគមវិជ្ជាជ្រុលនិយម ដែលស្វែងរកទម្លាក់កំហុសទៅលើស្ថាប័ន ឬក្នុងសង្គមណាមួយ ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ។ នេះគឺជាបញ្ហារាំងស្ទះដ៏ធ្ងន់ធ្ងរដល់ការអភិវឌ្ឍ។ ទន្ទឹមនេះ យើងពិតជាគ្មានវេទមន្តណាដែលអាចជប់ឱ្យការអភិវឌ្ឍអាចកើតមានលឿនឆាប់នៅលើគ្រប់វិស័យទូទាំងប្រទេស ស្របតាមចិត្តចង់របស់ប្រជាពលរដ្ឋមួយចំនួនបានឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញធ្វើបឋកថា ស្តីពី «ការរំដោះនិងកសាងប្រទេសកម្ពុជាឡើងវិញពីប្រទេសដែលហែកហួរដោយសង្គ្រាម និងវាលពិឃាតមកប្រទេសជាតិពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា(សហត្ថិភាព) និងការអត់ឱន» ពីសាធារណរដ្ឋកូរ៉េ៕

 

 

អត្ថបទទាក់ទង