ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនមានប្រទេសណា ដូចកម្ពុជានោះទេ រហូតដល់ចុងសតវត្សរ៍ទី២០ ហើយគ្មានប្រាក់សម្រាប់ចាយទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 58
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនមានប្រទេសណា ដូចកម្ពុជានោះទេ រហូតដល់ចុងសតវត្សរ៍ទី២០ ហើយគ្មានប្រាក់សម្រាប់ចាយទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មិនមានប្រទេសណា ដូចកម្ពុជានោះទេ រហូតដល់ចុងសតវត្សរ៍ទី២០ ហើយគ្មានប្រាក់សម្រាប់ចាយទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ដូចកម្ពុជានោះទេ ដែលរហូតមកដល់ចុងសតវត្សរ៍ទី២០ ហើយគ្មានការចាយប្រាក់ទៀត មានតែការដោះដូរ ទំនិញតែប៉ុណ្ណោះ ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩) ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញពីមោទនភាពផងដែរចំពោះការស្តារនិងកសាងប្រទេសជាតិឡើងវិញចេញពីបាតដៃទទេ ពោលគឺមិនបានទទួលមរតកពីអ្នកណានោះទេ បន្ទាប់ពីរំដោះប្រទេសជាតិចេញពីរបប្រល័យពូជសាសន៍ខ្មែរក្រហម៕

អត្ថបទទាក់ទង