សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារៈមន្ទីរវប្បធម៌ជាតិ បង្កើតឡើងក្នុងគោលដៅថែរក្សា ការពារ និងអភិរក្សវត្ថុបុរាណ និងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំសារៈមន្ទីរវប្បធម៌ជាតិ ក៏បានជួយដល់វិស័យទេសចរណ៍ផងដែរ ដោយនៅខេត្តសៀមរាបនេះ យើងត្រូវទាក់ទាញវិស័យទេសចរណ៍តាមរយៈការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗឱ្យបានច្រើន និងសំបូរបែប។
សម្តេចធិបតី បានថ្លែងបន្តថា ជាការពិតណាស់ សារៈមន្ទីរមិនមែនបង្កើតឡើងសម្រាប់បម្រើឱ្យគោលដៅទេសចរណ៍តែមួយមុខនោះទេ ប៉ុន្តែគឺសម្រាប់ថែទាំវត្ថុបុរាណនានា ដែលដូនតាបានកសាងរាប់ពាន់ឆ្នាំ។ ជាមួយគ្នានេះដែរកូនចៅជំនាន់ក្រោយ អាចថែរក្សា និងទាញផលបាន ក្នុងគោលដៅថែទាំ ថែរក្សា ការពារ និងអភិរក្ស នៅនឹងកន្លែងរួមជាមួយគ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបញ្ចុះបឋមសិលា កសាងសារៈមន្ទីរតម្កល់វត្ថុបុរាណ នៅវត្តរាជបូណ៍ ខេត្តសៀមរាប៕