ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្ដកំពង់ឆ្នាំង ច្រានចោលការផ្សាយមិនពិតរបស់សារព័ត៌មាន STD News 24h ជុំវិញករណីបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ ព័ត៌មានទូទៅ 291
រដ្ឋបាលខេត្ដកំពង់ឆ្នាំង ច្រានចោលការផ្សាយមិនពិតរបស់សារព័ត៌មាន STD News 24h ជុំវិញករណីបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្ដកំពង់ឆ្នាំង ច្រានចោលការផ្សាយមិនពិតរបស់សារព័ត៌មាន STD News 24h ជុំវិញករណីបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្ដកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេក្ដីបំភ្លឺព័ត៌មានច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន STD News 24h ជុំវិញករណីបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ដោយសារព័ត៌មានមួយនេះ បានផ្សាយថា «អាជ្ញាធរប្រើលេសចែកដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋ រហូតដល់ ២៤៩គ្រួសារ ដោយបានប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាពលរដ្ឋក្រីក្រពិត ៧០គ្រួសារ និងបារម្ភថាពលរដ្ឋក្រីក្រពិតប្រាកដបែរជាមិនបានដី បែរជាបានទៅលើអ្នកមាន និងអ្នកធំមានបុណ្យស័ក្តិទៅវិញ»។

ជុំវិញករណីនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បដិសេធទាំងស្រុងទៅលើខ្លឹមសារ នៃការផ្សព្វផ្សាយព័ត៌មាន របស់សារព័ត៌មាន STD News 24h កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងសូមឱ្យមានការកែតម្រូវព័ត៌មាននេះជាបន្ទាន់។

ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានចេញសេចក្ដីបំភ្លឺ៥ចំណុច អំពីតម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី ៣ (LASED III) នៅឃុំប្រស្មីប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដូចខាងក្រោម៖

អត្ថបទទាក់ទង