ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ តើការបោះពុម្ពធនបត្រប្រភេទ ២០ម៉ឺនរៀលថ្មី មានកំហុសឬទេ?

ដោយ៖ Sreyleak ​​ | ម្សិលមិញ ម៉ោង 19:39 pm ព័ត៌មានអន្តរជាតិ ទស្សនៈ - នយោបាយ 160
លិខិតមិត្តអ្នកអាន៖ តើការបោះពុម្ពធនបត្រប្រភេទ ២០ម៉ឺនរៀលថ្មី មានកំហុសឬទេ? លិខិតមិត្តអ្នកអាន៖ តើការបោះពុម្ពធនបត្រប្រភេទ ២០ម៉ឺនរៀលថ្មី មានកំហុសឬទេ?

 

នៅលើលោកនេះ ការបោះពុម្ពក្រដាស់ប្រាក់ប្រភេទថ្មីសម្រាប់ប្រើបា្រស់នៅក្នុងប្រទេសនីមួយៗ មិនមានអ្វីដែលចម្លែកនោះទេ ព្រោះនេះជាការធ្វើឡើងដោយផ្អែកទៅលើទំហំនៃម៉ាក្រូសេដ្ឋកិច្ច និងប្រកបដោយការទទួលខុសត្រូវ ដោយធានាបាននូវលំនឹងសេដ្ឋកិច្ច និងធានាបានថាមិនមានអតិផរណាកើនឡើង នៅក្នុងទីផ្សារនៃប្រទេសរបស់ខ្លួន។ ត្រង់ចំណុចនេះ ចង់សួរដល់ពួកប្រឆាំង និងអ្នករិះគន់មួយក្តាប់តូចដែរថា តើប្រទេសកម្ពុជាទើបតែបានបោះពុម្ពធនបត្រប្រភេទថ្មីបែបនេះជាលើកទី១ឬយ៉ាងណា?

តាមពិត ធនាគារជាតិនៃកម្ពុជាបានបោះពុម្ពធនបត្រប្រភេទថ្មីបែបនេះ ច្រើនលើករួចមកហើយ ថែមទាំងមានទំហំទឹកប្រាក់ច្រើនទៀតផង អាចនិយាយបានថាមានតម្លៃរាប់ពាន់លានដុល្លារ ដោយកាលពី៥ឆ្នាំមុន ធនាគារជាតិនៃកម្ពុជាក៏បានបោះពុម្ពក្រដាស់ប្រាក់ ១៥០០០រៀល ក្នុងឱកាសរំលឹកដល់ខួបទី១៥ឆ្នាំ នៃការឡើងគ្រងរាជរបស់ព្រះមហាក្សត្រផងដែរ ហេតុអ្វីក្រុមប្រឆាំងនិងអ្នករិះគន់ពេលនោះមិនចេញមករិះគន់ បែរជាទើបតែចេញមុខមករិះគន់នៅពេលនេះ ឬមួយពួកគេមានបង្កប់នូវរបៀបវីរៈនយោបាយនៅពីក្រោយខ្នង ដើម្បីធ្វើយ៉ាងណាបង្កើតជាបញ្ហា រិះគន់ វាយប្រហារលើរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តីទី៧នេះ។ ពួកប្រឆាំងជ្រុលនិយមមួយក្តាប់តូច តែងព្យាយាមយករឿងជាច្រើន យកមករិះគន់រាជរដ្ឋាភិបាល ដែលធាតុពិតរឿងទាំងនោះ មិនដូចជាការចោទប្រកាន់គ្មានការពិតរបស់ពួកគេឡើយ។ ជាក់ស្តែងដូចជាពេលថ្មីៗនេះ ពួកគេបានរិះគន់ទៅលើការបោះពុម្ពធនបត្រប្រភេទថ្មី២០ម៉ឺនរៀល គឺតាមពិតពួកគេមានគោលបំណងតែម្យ៉ាងគត់គឺចង់បង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ឱ្យប្រជាពលរដ្ឋមានការខឹងសម្បា ឬមិនពេញចិត្តនឹងរាជរដ្ឋាភិបាល ដោយចោទប្រកាន់ថាកម្ពុជានឹងជួបវិបត្តិដោយសាររាជរដ្ឋាភិបាលបោះពុម្ពក្រដាសប្រាក់ថ្មី២០ម៉ឺនរៀល ធ្វើឱ្យមានអតិផរណាអីជាដើម។ ការចោទប្រកាន់នេះវាអត់មានចំណុចឡូស៊ីកទាល់តែសោះ ព្រោះការបោះពុម្ពក្រដាសប្រាក់ថ្មីគឺ គេបោះដោយប្តូរជំនួសឱ្យក្រដាសប្រាក់ចាស់ រហែក ទក់ និងខូច ប៉ុណ្ណោះ។ ចំណែកឯចំនួនទឹកប្រាក់ដែលបានបោះពុម្ពថ្មីនោះទៀតសោត គឺស្ថិតក្នុងកម្រិតមធ្យមដែលត្រឹមត្រូវទៅតាមទំហំសេដ្ឋកិច្ចកម្ពុជា ពោលគឺមិនមានការបោះពុម្ពក្រដាសប្រាក់លើសចំនួន ដែលធ្វើឱ្យលុយរៀលធ្លាក់ថ្លៃដូចការចោទប្រកាន់ឡើយ។

ពាក់ព័ន្ធនឹងករណីនេះ ធនាគារជាតិនៃកម្ពុជាបានចេញមកបកស្រាយពន្យល់អំពីការបោះពុម្ពក្រដាស់ប្រាក់២០ម៉ឺនរៀលថ្មី ដោយបំភ្លឺច្បាស់ៗថា ការបោះពុម្ពក្រដាស់ប្រាក់ប្រភេទថ្មីនេះគឺជាការដាក់ជំនួសក្រដាស់ប្រាក់ដែលរហែក ប្រលាក់ និងខូចគុណភាពមិនអាចប្រើប្រាស់បាន និងមានទំហំទឹកប្រាក់ស្មើគ្នាទៅនិងក្រដាស់ប្រាក់ដែលត្រូវបានកម្ទេចចោល និងស្របពេលទៅនឹងខួបព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួបលើកទី២០ឆ្នាំ រាជរបស់ព្រះអង្គ គឺនៅថ្ងៃ២៩ ខែតុលា ឆ្នាំ២០២៤ ខាងមុននេះក៏ដោយ ក៏ពួកប្រឆាំងជ្រុលនិយម នៅតែមិនព្រមធ្វើយល់ ហើយនៅតែខិតខំរិះគន់ទាំងបិទភ្នែក បិទត្រចៀក ដោយមិនខ្វល់ និងមិនស្តាប់អ្វីៗទាំងអស់ គឺនៅតែបន្តរិះគន់ទាំងទទឹងទិស និងដោយមិនសមហេតុផល។ យើងអាចនិយាយបានថា កាបោះពុម្ពធនបត្រប្រភេទ២០ម៉ឺនរៀលថ្មីនេះ ជាការធ្វើចរាចរបំពេញបន្ថែមសាច់ប្រាក់បង្គ្រប់នៅក្នុងទីផ្សារតែប៉ុណ្ពោះ មិនមានអ្វីចម្លែកនោះទេ។ 

  

បើយើងមើលឱ្យឆ្ងាយពីប្រាក់រៀលខ្មែរ សូម្បីតែនៅសហរដ្ឋអាមេរិកដែលគេចាយប្រាក់ដុល្លារ ដែលជាប្រទេសមួយដែលក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច សរសើមិនដាច់ពីមាត់ និងមើលឃើញថាធ្វើអ្វីៗល្អដូចផ្កា និងកំពុងសង្ងំលាក់ខ្លួនជ្រកកោណ គេចវេសពីទោសទណ្ឌ ដែលខ្លួនបានប្រព្រឹត្តនៅកម្ពុជា ក៏ប្រទេសគេបាននិងកំពុងបោះពុម្ពក្រដាស់ថ្មីដូចកម្ពុជាដែរ ថែមទាំងពេលខ្លះគេបោះពុម្ពលើសពីទំហំទឹកប្រាក់ដែលត្រូវការថែមទៀតផង ព្រោះដើម្បីយកប្រាក់ទាំងនោះទៅផ្គត់ផ្គង់ដល់ប្រទេសផ្សេងៗដែលកំពុងត្រូវការជំនួយ ក្នុងការធ្វើសង្គ្រាមដណ្តើមភូមិសាស្ត្រនយោបាយគ្នាពីមួយកន្លែងទៅមួយកន្លែងមិនចេះចប់មិនចេះហើយ។ ជាពិសេស ក្នុងពេលនេះពិភពលោកកំពុងមានវិបត្តិសេដ្ឋកិច្ច និងមានអតិផរណាមួយយ៉ាងខ្ពស់ តួយ៉ាងដូចសព្វថ្ងៃនេះតម្លៃមាសបាននិងកំពុងហក់ឡើងយ៉ាងខ្ពស់ ធៀបទៅនិងប្រាក់ដុល្លារ ដែលបញ្ហានេះមិនធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយក្នុង១តម្លឹងមាស មានតម្លៃជាង ៣ពាន់ដុល្លារអាមេរិកទៅហើយ។ តើនេះមកពីមាសឡើងថ្លៃ ឬប្រាក់ដុល្លារចុះថោក? តើក្រុមប្រឆាំងនិងអ្នករិះគន់ជ្រុលនិយមមួយចំនួន ធ្លាប់បានលើកបញ្ហានេះមកវិភាគ និងរិះគន់ដែរឬទេ? បើយើងក្រឡេកមើលមកកម្ពុជាក្នុងក្រសែភ្នែកល្អវិញ តើនៅមុនពេលនិងក្រោយពេលបោះពុម្ពធនបត្រប្រភេទ២០ម៉ឺនរៀលថ្មី អត្រាប្តូរប្រាក់មានការប្រែប្រួលដែរទេ បើធៀបនិងប្រាក់ដុល្លារនោះ គឺមិនមានទេ មិនត្រឹមតែប៉ុណ្ណោះកម្ពុជាថែមទាំងរក្សាបាននូវលំនឹងសេដ្ឋកិច្ចបានល្អទៀតផង ពោលគឺមានតម្លៃថេរដោយក្នុង១ដុល្លារចម្លោះត្រឹមពី ៤០៥០ រៀល ទៅ៤១០០រៀល ប៉ុណ្ណោះ ត្រង់នេះឬ ដែលគេអាចនិយាយថាប្រាក់រៀលខ្មែរចុះថោកនោះ?

ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប សូមក្រើនរំលឹកដល់អ្នកប្រឆាំងដែលចូលចិត្តរិះគន់បែបជ្រុលនិយមខ្លះ និងអ្នកវិភាគដូរបាយទាំងឡាយថា ប្រជាពលរដ្ឋខ្មែរសម័យនេះ គាត់មានការយល់ដឹងច្រើននិងមានការវិភាគលើបញ្ហាសង្គម នយោបាយ និងសេដ្ឋកិច្ច បានគ្រប់ជ្រុងជ្រោយល្អណាស់ អាចនិយាយបានថាមិនចាញ់ក្រុមប្រឆាំងរត់ចោលស្រុកមួយចំនួននោះទេ ព្រោះសម័យនេះពួកគាត់ទទួលបាននូវព័ត៌មានច្រើនពីគ្រប់ទិសទី និងលឿនរហ័ស ដែលពួកប្រឆាំងមិនអាចបំភ្លៃការពិត និងញុះញុងបានទៀតនោះទេ។ ប្រជាជពលរដ្ឋខ្មែរដឹងយ៉ាងច្បាស់ថា ពួកប្រឆាំងរត់ចោលស្រុកនេះ មិនដែលមើលឃើញប្រទេសរបស់ខ្លួនក្នុងក្រសែភ្នែកល្អម្តងណាទេ៕

ដោយ៖ ជា ឧត្តម