ខ្មែរប៉ុស្ដិ៍ Close

លោក គង់ សភា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោស

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 22

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ត្រាស់បង្គាប់លើកលែងទោសទណ្ឌិត គង់ សភា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ៨ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរ លេខ៤១១ «ត» ក្រ៧ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក គង់ សភា អតីតតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយច្បាប់ទទួលស្គាល់កំហុស និងបានស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត អន្តរាគមន៍លើកលែងទោស ដើម្បីលោកអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងដើម្បីជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា៕

អត្ថបទទាក់ទង