សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន ទាក់ទងការកៀរគរប្រមូលផ្តុំគ្នាតវ៉ាក្នុងដីសហគមន៍ព្រៃឈើរលួស
សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលកំពុងតាមដានក្នុង បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនងសង្គមនានា ជ្រាបថា កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក មានប្រជាពលរដ្ឋប្រមាណ ២៤០នាក់ មកពីឃុំស្រែជិះ និងឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បានកៀរគរប្រមូលផ្តុំគ្នាតវ៉ាក្នុងដីសហគមន៍ព្រៃឈើរលួស ស្ថិតនៅ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។