ខ្មែរប៉ុស្ដិ៍ Close

តំបន់ទេសចរណ៍ ១៩កន្លែង នៅខេត្តក្រចេះ កំពុងស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 13
តំបន់ទេសចរណ៍ ១៩កន្លែង នៅខេត្តក្រចេះ កំពុងស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត តំបន់ទេសចរណ៍ ១៩កន្លែង នៅខេត្តក្រចេះ កំពុងស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត

ក្នុងឱកាសសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដក្រចេះ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានឱ្យដឹងថាខេត្តក្រចេះ មានតំបន់រមណីយដ្ឋានទេសចរណ៍១៩កន្លែង កំពុងស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនា និងកំសាន្ត។

លោកបានឱ្យដឹងថា ខេត្តក្រចេះមានសត្វផ្សោតទន្លេមេគង្គ មានសំណង់អគារវ័យចំណាស់សល់ពីសម័យអាណានិគមនិយមបារាំង និងជាដែនដីដែលពោរពេញដោយប្រវត្តិសាស្ត្រយូរលង់។ ដូច្នេះរដ្ឋបាលខេត្តបាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ទាំង១៩កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ៥កន្លែង រមណីយដ្ឋានធម្មជាតិ១៣កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ១កន្លែង។​

ជាពិសេសខិតខំពព្រឹងសហគមន៍អេកូទេសចរណ៍ទាំង០៥កន្លែងរួមមាន៖ សហគមន៍អេកូទេសចរណ៍កោះទ្រង់ កោះផ្តៅ កោះដំបង ជួរតាចោរក្រហមករ និងសហគមន៍អេកូទេសចរណ៍កោះសាមសិប ពិសេសការអភិវឌ្ឍតំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ ដែលបច្ចុប្បន្នមានសត្វផ្សោតរស់នៅប្រមាណ៨០ក្បាល កំពុងស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា និងកំសាន្ត មានកំណើនជារៀងរាល់ឆ្នាំ ជាក់ស្តែងក្នុងឆ្នាំ២០១៩ កន្លងទៅនេះមានភ្ញៀវចំនួន ៣៧៣.៦៩៦នាក់៕

អត្ថបទទាក់ទង