ខ្មែរប៉ុស្ដិ៍ Close

សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ពេញមួយសប្តាហ៍

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 37

យោងទៅតាមក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៨ ថា៖ ខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាប បានកំពុងបន្តគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ។

យោងទៅតាមការព្យាករ ឥទ្ធិពលរបស់បាតុភូតធម្មជាតិទាំង២ ខាងលើ នឹងបង្កឱ្យមាន :\

ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
បណ្តារាជធានី-ខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង ។
សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្ដាខេត្តដែលស្ថិតនៅតំបន់ទំនាបកណ្ដាល ។