ខ្មែរប៉ុស្ដិ៍ Close

បុរសម្នាក់លួចឆ្លងដែនទៅកាប់ឈើក្រញូង ត្រូវទាហានថៃបាញ់

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 29

ពោធិ៍សាត់ៈ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានទាហានថៃ បាញ់សម្លាប់ ខណៈលួចឆ្លងដែនខុសច្បាប់ ចូលក្នុងទឹកដីថៃ ដើម្បីកាប់ឈើគ្រញូង។

សពពលរដ្ឋខ្មែរ ដែលត្រូវទាហានថៃបាញ់សម្លាប់នោះ កាលពីម៉ោង៤:១៥ នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨​ មានឈ្មោះ សះ សុខ ភេទប្រុស​ អាយុ​៥២​ឆ្នាំ មុខរបរកសិករ​ រស់នៅភូមិសង្គមថ្មី​ ឃុំថ្មដា​ ស្រុក​វាលវែង​ ខេត្តពោធិ៍សាត់​។

បច្ចុប្បន្ន សពត្រូវបាន​គ្រួសារសាច់ញាតិទៅយកមកធ្វើបុណ្យតាមប្រពៃណី​៕

យើងដឹងហើយថាក្នុងការប្រថុយឆ្លងដែនទៅប្រទេសដទៃដោយមិនមានការអនុញ្ញាតពិតជាគ្រោះថ្នាក់ជាទីបំផុត មុននឹងសម្រេចចិត្តធ្វើអ្វីមួយត្រូវពិចារណាអោយបានគ្រប់ជ្រុងជ្រោយ។ ជីវិតមិនអាចវិលល្ងាចបានទេ សុខចិត្តរកសុីដោយយឺតៗនៅជុំប្រពន្ធនិងកូន ធ្វើអោយយើងមានសុភមង្គលណាស់។ កុំអោយភាពចង់បានរបស់យើងអូសទាញយើង បាំងមុខយើងក្នុងពេលមួយប៉ព្រិចភ្នែក អោយសោះ។

ប្រភព៖ Campost News

អត្ថបទទាក់ទង