ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាអន្តរជាតិ អ៊ិនតាច នៅស្រុកចំការលើ ខេត្តកំពង់ចាម
នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទការល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អមដំណើរដោយឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាអន្តរជាតិ អ៊ិនតាច ស្ថិតនៅភូមិស្ពឺ”ក” ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាខេត្ត-ស្រុក លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ភ្ញៀវកិត្តិយស ម្ចាស់ជំនួយម៉ាឡេស៊ី គណៈអ៊ីមាំខេត្ត ស្រុក ហាកឹម ទួន លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី យុវជន បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ៕