តើកូនខ្មែរជំនាន់ក្រោយស្គាល់ ឧបករណ៍នេសាទខ្មែរបុរាណដែរឬទេ?
នេះជា លប ដាក់ត្រី។ បើសិនជាត្រីច្រើន ចាស់ៗលោកធ្វើ ប្រើសពីរជាន់។ ឯទ្រូវិញមាន ពីរប្រភេទ គឺ មានប្រើសនៅពីចំហៀង ទ្រូធម្មតា មានប្រើសតែមួយ តែទ្រូកំប៉ោង គឺប្រើសមានពីរ។ ត្រីឡើងក៏ត្រូវចុះក៏ត្រូវដែរ ។
ចំណែក ជុចវិញនោះ គឺ ចាស់ៗលោកចាក់ពីរ បន្ទះផ្ដៅ ដើម្បីដាក់ត្រី ឆ្ដោរឬត្រីរ៉ស់ កៀបកុំអោយត្រីរើរួចរត់ចេញបាន។ រីឯ លាន់ វិញ ចាស់លោកធ្វើពី បន្ទះ ឬស្សីសំប៉ែត សំរាប់ដាក់ត្រីគ្រប់ នៅពេលទឹករាច ភ្លឺស្រែ។ ឯសាបវិញ ចាស់លោកធ្វើពីឆ្អឹងស្លឹកដូង សម្រាប់ត្រីនៅពេលចុះ គឺត្រីក្អិតត្រីចង្វារ ឬត្រីក្រឹមទន្សាយ សំរាប់ ធ្វើត្រីប្រៃ ច្រើនណាស់។ ទាំងនេះ គឺជាឧបករណ៏សំរាប់នេសាទរបស់ខ្មែរ យើង តាំងពីបុរាណ៕
ដោយលោក ថាច់ហឿង
ប្រភព៖chanbokeo.com