ខ្មែរប៉ុស្ដិ៍ Close

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមត្បាញក្រមា ១០០០ម៉ែត្រ បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2745
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមត្បាញក្រមា ១០០០ម៉ែត្រ បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោកអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមត្បាញក្រមា ១០០០ម៉ែត្រ បំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំសមាជិក ទៅចូលរួមត្បាញក្រមា ប្រវែង១០០០ម៉ែត្រ នៅវាលព្រះមេរុ(វាលព្រះមេន) ដើម្បីជាការចូលរួមសាមគ្គី ជាមួយប្រជាពលរដ្ឋខ្មែរជាច្រើនទៀត ក្នុងការបំបែកឯតទគ្គកម្មក្រមាវែងជាងគេ លើពិភពលោក។

នៅក្នុងឱកាសនោះ វរសេនីយ៍ឯក សៀ ទីន បានថ្លែងថា ក្រមា គឺជាអត្តសញ្ញាណជាតិខ្មែរមួយ ដែលមានប្រវត្តិយូរលង់ ប្រើប្រាស់បានជាប្រយោជន៍ច្រើនយ៉ាង និង មានអត្ថន័យជ្រាលជ្រៅបំផុត។ ដូច្នេះការចូលរួម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងការត្បាញក្រមាវែងជាងគេ ប្រវែង ១០០០ម៉ែត្រ នាពេលនេះ គឺក្នុងគោលបំណង គាំទ្រការបំបែកឯតទគ្គកម្មនេះផង ចូលរួមលើកតម្កើងកេរ្តិ៍ឈ្មោះក្រមាខ្មែរយើងផង និង ដើម្បីបង្ហាញអំពីការរួបរួមសាមគ្គីគ្នា របស់ខ្មែរយើងផង សូម្បីតែមជ្ឈដ្ឋានទូទៅ, ថ្នាក់ដឹកនាំ, ប្រមុខរាជរដ្ឋាភិបាល ក៏បានចូលរួមត្បាញ ក្រមាមួយនេះដែរ។

លោកបានបន្តថា ការសាមគ្គី និងឯកភាពជាតិតាមរយៈ ការរួបរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ប្រទេសជាតិមួយនេះ គឺជាការរួមចំណែក ថែរក្សានិងលើកស្ទួយ មរតក៌វប្បធម៌ប្រពៃណីខ្មែរនិងជាការលើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិ លើឆាកអន្តរជាតិ៕

 

អត្ថបទទាក់ទង