ខ្មែរប៉ុស្ដិ៍ Close

ចិត្តធម៌មែន!! ជិះរ៉ឺម៉កបុកឡាន Lexus Rx300 បែកកញ្ចក់ក្រោយខ្ទេច គ្មានលុយសង បានលោកផ្កាយ២ម្នាក់ជួយចេញសំណងជំនួស

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី៨ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1756

ហេតុការណ៍ខាងលើនេះ ត្រូវបានដកស្រង់ចេញពីប្រភពហ្វេសប៊ុកមួយដែលបង្ហោះចែកចាយគ្នា ហើយគ្រប់អ្នកលែងហ្វេសប៊ុកសរសើរគ្រប់គ្នានូវទឹកចិត្តលោកឧត្តមសេនីយ៌ទោម្នាក់ដែលគេមិនស្គាល់ឈ្មោះ ។ គេពុំបានបញ្ចាក់ទីតាំងនៃកន្លែងកើតហេតុឡើយ ខណៈសាច់រឿងនេះ មានខ្លឹមសារដូចខាងក្រោម ÷

មានគ្រោះថ្នាក់ចរាចរណ៌មួយគឺ បងប្រុសនិងបងស្រីម្នាក់រួមជាមួយកូនតូចមួយគាត់ជិះរឺម៉កដឹងក្អមនិងឆ្នាំងដីលក់តាមផ្លូវ មិនដឹងជាចៃដន្យអាក្រក់ឬមួយប្តីគាត់ភ្លឹកមើលស្អីបានជា វាក់អឺទៅបុកឡាន លុចសីុស របស់ស្រីម្នាក់បណ្តាលអោយបែកកញ្ចក់ក្រោយនិងកាងឡើងខ្ទេច អស់ ។ ពេលគេអោយសង គាត់អត់មានលុយទេ គេទារតាំងពី ១២០$ រហូតអាណិតគាត់រហូតដល់ចុះមកនៅតែ៨០$ ប៉ុណ្ណោះព្រោះគេអាណិតគាត់ គាតថាគាត់គ្មានលុយទេ គាត់ឈរយំសំពះគេ គាត់ថាគាត់មានតែ ១២មុីនរៀលទេ គាត់ឈរយំ ។

ភ្លាមៗស្រាប់តែមានឡាន លុចសុីស ៤ ៧០ មួយគ្រឿង និងមានបងប្រុសម្នាក់ ចេញពីរថយន្តហើយមកសួរនាំ ខ្ញុំអត់ដឹងគាត់មកពីខាងណាទេ
តែគ្រាន់តែឃើញថានៅលើស្មាគាត់មានពាក់ផ្កាយ ២ គាត់មកគាត់ដើរមើលរថយន្តហើយ គាត់ទះស្មារបងស្រីថា អោយបងស្រីទៅចុះគាត់អ្នកចេញជំនួស បងស្រីគាត់អររំភើបយ៉ាងខ្លាំង ហើយគាត់ស្រែកខ្លាំងៗថា លោកអើយ ពិតជាខ្មែរជួយខ្មែរមែន លោកអើយពិតជាខ្មែរជួយខ្មែរមែន បន្ទាប់មកគាត់ក៏ឡើងរិម៉កជាមួយប្តីនឹងកូនចេញទៅ ។

ខ្ញុំនៅក្នុងព្រឹត្តិការណ៏នេះ ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលជនជាតិខ្មែរយោគយល់អាធ្យាស្រ័យគ្នាហើយថែមទាំងជួយគ្នាថែមទៀតផង
ហើយទង្វើរដែលធ្វើនោះមិនមែនជាការសំដែងមុខ អ្នកការសែត សារពត៏មាន ឬ ក៏កាម៉រ៉ាទេ គ្មាននណាដឹងថាខ្ញុំលួចថតទេ វាជាទឹកចិត្តដ៏បរិសុទ្ធពិតៗ ខ្ញុំពិតជាសូមអរគុណបងប្រុសម្នាក់ជំនួសបងស្រីលក់ក្អមនិងផង គាត់មានលុយ មានអំណាច គាត់ជួយអ្នកក្រីក្រដែលខុសពីអ្នកខ្លះមានលុយមានអំណាច គៀបសង្កត់ ជនក្រីក្រដើម្បីតែបំរើប្រយោជន៏ខ្លួន។

ខ្ញុំពិតជាចង់ឃើញរូបភាពខ្មែរជួយខ្មែរ ស្រស់ៗ បែបៗនេះណាស់ ហើយក៏ចង់អោយសង្គមមានអ្នកដែលមានលុយ មានអំណាចជួយជនស្លូតត្រង់អោយបានច្រើនៗ អ្នកមានមិនមែនអ្នកដែលមានទ្រព្យសម្បត្តិហើយអោយទុកចាំតែទទួលចូលនោះទេអ្នកមានពិតប្រាកដគឺជាអ្នកដែលចូលចិត្ត អោយ ចូលចិត្តជួយ ។

ប្រភព៖ Facebook