ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបង្កើតអគ្គនាយកដ្ឋានធនធានមនុស្ស ចំណុះក្រសួងមហាផ្ទៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ឯកសារ 67

អគ្គនាយកដ្ឋានធនធានមនុស្សនេះ មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារគ្រប់គ្រងមន្ត្រីនគរបាល មន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារ របស់អគ្គនាយកដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានា ចំណុះក្រសួងមហាផ្ទៃ និងសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់កំណត់ ព្រមទាំងអភិវឌ្ឍធនធានមនុស្ស។

អគ្គនាយកដ្ឋានធនធានមនុស្ស មានរចនាសម្ព័ន្ធដូចខាងក្រោម៖

  1. នាយកដ្ឋានរដ្ឋបាលសរុប
  2. នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ
  3. នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារ
  4. នាយកដ្ឋានគោលនយោបាយ៕

អត្ថបទទាក់ទង